យុវជននិងទីក្រុងស្អាត:យុវជនស្ម័គ្រចិត្តកាកបាទក្រហម,យុវជន សសយកសម្អាតអនាម័យ,បរិស្ថាន

0

ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ: ក្នុងប្រធានបទ”យុវជននិងទីក្រុងស្អាត” នៅថ្ងៃទី៨តុលាឆ្នាំ២០១៦ នាបរិវរេណវេទិកាខេត្តបន្ទាយមានជ័យ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិងយុវជនimg_20161008_135451សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យនិងក្រុមអនាម័យក្រុងសិសោភ័ណជាង១០០នាក់បានចូលរួមធ្វើអនាម័យ សម្អាតបរិស្ថានក្រុង។
លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានសាខាគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្តមានប្រសាសន៍ថា:យុវជនទាំងនេះមាន៤ក្រុមត្រូវធ្វើអនាម័យ សម្អាតនិងថែរក្សាបរិស្ថាននៅទិលានវេទិកានិងតាមផ្លូវនានា តែដោយមានភ្លៀងធ្លាក់ក៏បម្រួញការងារខ្លះវិញ។img_20161008_135458
លោក លី សារី និងសហការីរបស់លោកបានអំពាវនាវអោយយុវជននិងពលរដ្ឋ មន្ត្រីតាំងចិត្ត លើកកម្ពស់ការស្រឡាញ់និងថែរក្សាអនាម័យ បរិស្ថានដោយផ្តើមចេញពីខ្លួនយើងម្នាក់ៗ។img_20161008_135501
លោកមានមហិច្ឆតាចង់អោយពលរដ្ឋនិងសាធារណ:ជនមានផ្នត់គនិត ទម្លាប់ល្អក្នុងរស់នៅស្អាត ហូបស្អាត ផឹកស្អាត សម្អាត ថែរក្សាអនាម័យបរិស្ថាន ដើម្បីសុខភាព សភមង្គល សេចក្តីថ្លៃថ្នូរ។តែសូមអោយគោរពច្បាប់ចរចាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀននិងពីអបាយមុខទាំងឡាយ។ល។
ឱកាសនោះលោកក្នុងនាមកាកបាទក្រហមខេត្ត សសយកខេត្តសូមថ្លែងអំណរគុណរដ្ឋបាលខេត្តដឹកនាំដោយលោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត សួន បវរ អភិបាលខេត្តដែលតែងតែផ្តួចផ្តើមនិងធ្វើគំរូលើការងារអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់នេះជាបន្តបន្ទាប់។img_20161008_135516
សូមបញ្ជាក់ថា ក្នុងការងារសង្គមនេះ កាកបាទក្រហមកម្ពុជាខេត្តបានផ្តល់ដល់យុវជនចូលរួមជួយទឹកសុទ្ធ អាហារនិងថវិកា១មឺុនរៀល ៕

img_20161008_135512

img_20161008_135523

img_20161008_135520