ប្រតិភូគណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ​

0

កំពត ៖ នៅពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៧:០០នាទី ប្រតិភូគណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៅខេត្តកំពតបានចូលរួមប្រារព្ធពិធីបើកimg_20161009_122934វិញ្ញាសារនៅសាលាអនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ។img_20161009_122908 ជាកិច្ចចាប់ផ្តើមឯកឧត្តម អភិបាលខេត្តបានលើកយកវិញ្ញាសារបង្ហាញដល់បេក្ខជន-បេក្ខនារីដែលជាបេក្ខជនប្រឡង ពិនិត្យទៅលើវិញ្ញាសារដើម្បីធ្វើការផ្ទៀងផ្ទាត់ថា មិនមានស្នាមរហែក មិនមានរបក មិនរបើក រួចបានដំណើរការកាត់វិញ្ញាសារចែកជូនទៅតាមបន្ទប់នីមួយៗ ។ បេក្ខជន-បេក្ខនារីដែលមានឈ្មោះប្រឡងសរុបទាំងអស់ចំនួន ៦៧១នាក់ ស្រីចំនួន ២៤៦នាក់ ស្មើនឹង ២៨បន្ទប់ អវត្តមានចំនួន ១២នាក់ លទ្ធផលនៃដំណើរការប្រឡងគឺ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ ៕

img_20161009_122918

img_20161009_123014

img_20161009_123004

img_20161009_122913