សម្ព័នយុវជនដើម្បីមនុស្សធ៏មខេត្តបន្ទាយមានជ័យផ្ដល់អំណោយដល់គ្រួសារមានជីវភាពមិនសម្យរម្យ១គ្រួសារក្នុងក្រុងសិរីសោភ័ណ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ:គ្រឿងឧបភោគបរិភោគដែលរួមមានអង្ក មី ត្រីខក ត្រីឆ្អើ ប្រេងឆា សាច់ក្រក ទឹកត្រី ទឹកស៊ីអ៊ុីវ ទឹកសុទ្ធ នំធុង និងថវិការមួយចំនួន ត្រូវបានក្រុមការងារសម្ព័ន្ធយុវជនimg_20161017_152134ដើម្បីមនុស្សធ៏មដឹកនាំដោយលោកលី វណ្ឌី អនុប្រធានប្រតិប័ត្តសម្ព័នយុវជនដើម្បីមនុស្សធ៏ម លោក កែវ រតនា ប្រធាន សម្ព័នយុវជនដើម្បីមនុស្សធ៏មខេត្តបន្ទាយមានជ័យផ្ដល់ជូនគ្រួសារមានជីវភាពមិនសមរម្យនៅភូមិតារាងបាល់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក កែវ រតនា ប្រធាន សម្ព័នយុវជនដើម្បីមនុស្សធ៏មខេត្តបន្ទាយមានជ័យថ្លែងថា: គ្រឿងឧបភោគបរិភោគដែលបាននាំយកមកផ្ដល់គ្រួសារមានជីវភាពមិនសមរម្យរួមមាន អង្ក១០០គីឡូក្រាម មី២កេះ ត្រីខ ១ឡូ ប្រេងឆា ១យួរ សាច់ក្រក៥គីឡូក្រាម ត្រីឆ្អើ ៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ុីវ និងថវិការ២០ម៉ឺនរៀលimg_20161017_152130
លោកលី វណ្ឌី អនុប្រធានប្រតិប័ត្តសម្ព័នយុវជនដើម្បីមនុស្សធ៏មមានប្រសាសន៍ថា: ដោយមើលឃើញគ្រួសារលោកយាយ ចាន់ នួន អាយុ៦២ ចៅ ៧នាក់ ក្នុងបន្ទុកភូមិតារាងបាល់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានជីវភាពមិនសមរម្យ រស់នៅអាស្រ័យលើបាយវត្ត និងបានការជួយឧបត្ថមពីអ្នកជិតខាង ទើបក្រុមការងារសម្ព័នយុវជនដើម្បីមនុស្សធ៏មនាំយកអំណោយផ្គត់ផ្គង់ជីវភាពបណ្ដោះអាសន្ន ដើម្បីអោយគ្រសារមួយនេះ បានហូបចុកគ្រប់គ្រាន់ដូចគេឯង ហើយសង្ឃឹមថាគ្រសាលោកយាយនិងទទួលបានការឧបត្ថមគាំទ្រ ពីអាជ្ញាធរមូលដ្ឋានបន្ថែមទៀត លើកស្ទួយជីវភាពប្រចាំថ្ងៃ៕

img_20161017_152137

img_20161017_152126