​រ៉ឺម៉ក​ម៉ូតូ​បើក​វ៉ា​រថយន្ត​២​គ្រឿង​រួច​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាលឱ្យ​ក្រឡាប់​

0

​ភ្នំពេញ ៖ រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង បាន​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ហើយ​បាន​បើក​វ៉ា​រថយន្ត​២​គ្រឿង​ទៀត​ក៏បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​ខេន​ធ័​រ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-4422 បើក​តាមផ្លូវ​១៨២ ក្នុងទិសដៅ​ពី​លិចទៅ​កើត​បញ្ច្រាសទិស​គ្នា បណ្តាលឱ្យ​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​គ្រាន់តែ រងរបួស​ស្រាល​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៤ នៅត្រង់ចំណុច​

មុខផ្ទះ​ប៊ុន​គាង​លក់​គ្រឿងបន្លាស​ម៉ូតូ​គ្រប់​ប្រភេទ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​ ​ក្រោយពេល​កើតហេតុ​ភាគី​ទាំងពីរ​បានធ្វើ​ការចរចា​រ​គ្នា​នៅមុខ​សមត្ថកិច្ច​ផងដែរ​ដោយ​ភាគី ម្ចាស់​រ៉ឺម៉ក​សង​ថ្លៃ​ខូចខាត​ដល់​ម្ចាស់​រថយន្ត​ចំនួន​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕Image2 Image1