កិច្ចប្រជុំពិភាក្សាការងាររវាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យនិងអង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖នៅសាលាដំបូងខេត្តថ្ងៃទី ៨ វិច្ឆិកា ២០១៦ មានរៀបចំកិច្ចប្រជុំ ពិភាក្សាការងាររវាង អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងអង្គភាពពាក់ព័ន្ធក្នុងវិស័យimg_20161108_154001យុត្តិធម៌ព្រហ្មទណ្ឌ ក្រោមវត្តមានលោក ជី សុខប្រធានសាលាដំបូងខេត្តបន្ទាសយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ព្រះ រាជអជ្ញាអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ អាត់ ខែមស្នងការនគរបាលខេត្ត លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធវិស័យយុត្តិធម៏ព្រហ្មទណ្ឌ ជាច្រើនរូបចូលរួម។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង អោយ មន្រ្តីយុត្តិធម៏ក្នុងអង្គភាព ដែលជាអ្នកសំរបសំរួល ដូចជាស្នងការនគរបាល អធិការដ្ឋាន អង្គភាគកងរាជអាវុធហត្ថ មន្ត្រីគយនិងរដ្ឋករ សាខាកាំកុងត្រូល…. លើកឡើងពីភាពងាយស្រួល  បញ្ហារប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តក្រមនិតិវិធីព្រហ្មទ័ណ្ឌ និងច្បាប់ពាក់ពន្ធ។ លើកឡើងពីការស៊ើបអង្កេត ជាក់ស្ដែង និងបឋម។ ការឃាត់ខ្លួន រាយការណ៍អំពីបទល្មើស និងការសុំឃាត់ខ្លួន ការបញ្ជូននិងការចាប់យក។img_20161108_154008
លោក ម៉ន ច័ន្ទពិសិដ្ឋ ព្រះរាជអជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យមានប្រាសាសន៍ថា: កិច្ចប្រជុំនាពេលនេះ បន្ទាប់លោកបាន ចូលកាន់តំណែង រយះពេល ជាងបីខែកន្លងមក ហើយចង់អោយ អង្គភាពពាក់ព័ន្ធ លើកយកគ្រប់បញ្ហារក្នុងការអនុវត្តច្បាប់ទាំង បញ្ហារប្រឈម និងដំណោះស្រាយ ក្នុងការអនុវត្តក្រមនិតិវិធីព្រហ្មទ័ណ្ឌ និងច្បាប់ពាក់ព័ន្ធ។ លោក ម៉ន ច័ន្ទពិសិដ្ឋ សង្ឃឹមទុកថា ក្រោយពិភាក្សាលើ ការស៊ើបអង្កេត (ជាក់ស្ដែង និងបឋម) ការឃាត់ខ្លួន រាយការណ៍អំពីបទល្មើស និងការសុំឃាត់ខ្លួន ការបញ្ជូននិងការចាប់យក មន្ត្រីយុត្តិធម៌ និងយល់មានភាពងាយស្រួល ក្នុងការអនុវត្តនិតិវិធី ដើម្បីចាប់បញ្ជូនជនសង្ស័យមកតុលាការ ដើម្បីជំនុំជម្រះ តាមនិតិវិធីច្បាប់៕

img_20161108_153954

img_20161108_153951

img_20161108_153947

img_20161108_153958

img_20161108_154016

img_20161108_154020