នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា៨០០នាក់ចំនួន២ស្រុក

0

កំពង់ធំៈក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សារៈសំខាន់លើអតីតយុទ្ធជនកម្ពុជា ដែលជាវីរៈជនដ៏អង់អាចខ្លាហាន ពុះពារគ្រប់ឧបស័គ្គ ក្នុងការតស៊ូការពារបូរណៈភាពទឹកដី ដើម្បីដណ្តើមយកជ័យជំនះ ជូនប្រជាជាតិខ្មែរ រហូតមកដល់ពេលនេះអតីតអ្នកតស៊ូដើម្បីជាតិ បានក្លាយទៅជាជនពិការ ចូលនិវត្តន៍ និងបាត់បង់កំលាំងពលកម្ម តែត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ រំលឹកនូវគុណបំណាច់ និងបានជួយឧបត្ថម្ភគាំទ្រ និងគ្រួសារដែលមានការខ្វះខាតដោយមិនទុកឲ្យនៅឯកកោរដោយគ្មានការអើពើពីអាជ្ញាធរនោះទេ។photo_2016-11-10_14-45-40
ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ មានអតីតយុទ្ធជនកម្ពុជាចំនួន៨០០នាក់ មកពីស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ចូលរួមក្នុងពិធីសំណេះសំណាល នៅព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តបាគង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធានគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការ នៃសាមាគមអតីតយុទ្ធជន និងឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ ។photo_2016-11-10_14-45-24
លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ការគ្រប់គ្រងសមាជិក គឺជួបការលំបាកដោយសារតែ ក្រុមគ្រួសារមានជីវភាពក្រីក្រ មួយចំនួនទៀតបានចំណាកស្រុក មួយចំនួនទៀតទៅរកស៊ីនៅតំបន់ឆ្ងាយដាច់ស្រយាល មួយចំនួនទៀតបានផ្ទេរឈ្មោះពីមូលដ្ឋានផ្សេង និងមួយចំនួនឈ្មោះមិនច្បាស់លាស់ ធ្វើឲ្យមានការជំរឿនជួបការលំបាក ធ្វើអោយមានការទទួលយកព័ត៌មាន មានការយឺតយាវ ដែលនាំឲ្យមានការចុះបើកប្រាក់បេឡាមរណៈសង្រ្គោះពុំទាន់ពេលវេលា។photo_2016-11-10_14-45-26
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍ ពាំនាំនូវសេចក្តីនឹករលឹក ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ញើរជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដើម្បីពាំនាំជូនដល់លោក ឪពុក អ្នកម្តាយ មិត្តភ័ក្កប្រពន្ឋកូន ពីការយកចិត្តទុកដាក់ព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់បងប្អូន ឯកឧត្តម បានបញ្ជាក់ថា សមាគមនេះ គឺមិនមែនជាអង្គការក្រៅរដ្ឋាភិបាលនោះទេ គឺជាសមាគមអតីតយុទ្ធជនកម្ពុជា កើតចេញមកពីកំលាំងប្រដាប់អាវុធ មានន័យថាកម្លាំងប្រដាប់អាវុធគ្រប់ភាគីនយោបាយពីមុនមក ក្លាយទៅជា កងទ័ពជាតិ បានច្របាច់បញ្ជូលគ្នា បងប្អូនខ្លះនិងត្រូវចូលនិវត្តន៍ អ្នកខ្លះពិការ អ្នកខ្លះក៏ត្រូវរបួស បាត់បង់សមត្ថភាពពលកម្ម បានទៅរស់នៅជាប្រជាជន ក្រោមការគ្រប់គ្រង់របស់ក្រសួងសង្គមកិច្ច។photo_2016-11-10_14-45-16
នៃឳកាសនោះដែរឯកឧត្តម បានផ្តាំផ្ញើរ ដល់ប្រធានសមាគមខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ ចុះធ្វើបច្ចុប្បន្នភាពស្រង់ឈ្មោះ និងសិក្សាពីជីវភាពរស់នៅរបស់ឲ្យបានពិតដើម្បីជួយឲ្យគាត់មានជីវភាពរស់នៅបានសមរម្យ ជាចុងក្រោយឯកឧត្តម បានផ្តល់ថវិកាជូនដល់អតីតយុទ្ធជនចំនួន ៨០០នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល។
ដោយ ប៊ុន រដ្ឋាphoto_2016-11-10_14-45-14photo_2016-11-10_14-45-09