កងរាជអាវុធហត្ថខេត្តរតនគិរីបានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ នៅក្រុងបានលុង

0

អ៊ុច សាវុទ្ធ វុទ្ធ:
ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៦នៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ ០១២ ស ហ វ ចុះថ្ងៃទី០១កញ្ញាឆ្នាំ២០១៦និងក្រសួងមហាផ្ទៃលេខ ០២៨ ស ណ ន ក្រោមអធិបតីភាពលោកវរៈសេនីយ៍ ឯក កង សារ៉េត មេបញ្ជាការរងកងរាជអាវុធហត្ថតំណាងដ៍ខ្ពងខ្ពស់លោកឧត្តមសេនីត៍ត្រីគឹមរស្មីមេបញ្ជាការកងរជអាវុធហត្ថខេត្តរតនគិរីដោយមានការចូលរួមពីលោកប្រធានមន្ទីអនុប្រធានមន្ទីយុត្តិធម៌photo_2016-11-10_16-19-06ការិយាល័យចំណុះមន្ទីយុត្តិធម៌និងមេបញ្ជាការមេបញ្ជាការរងក្រុងស្រុកទាំង(៩)ព្រមទាំងលោកប្រធានស្នាក់ការសន្តិសុខប្រមាណជាង(៣០)នាក់។លោកអនុសេនីយ៍ ឯក ជា តារា បានអាននូវខ្លឹមសារសេចក្តីណែនាំ ស្ដីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងមហាផ្ទៃជូនដល់សិក្ខាកាមអោយបានជ្រាបច្បាស់ដើម្បីយកទៅអនុវត្ត។លោកវរៈសេនីយ៍ឯក កង សារ៉េតមេបញ្ជាការងបានណែនាំបន្ថែមដល់មន្ត្រីដែលphoto_2016-11-10_16-19-08បានចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយនេះត្រូវយកតួនាទីរបស់ខ្លួនទៅអនុវត្តតាមគោលការរបស់ក្រសួងដែលបានដាក់អោយ រួមមាន ល្បែងអុីនធឺណែត២៤ម៉ោង ឆ្នោត កត់កន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងជ្រកក្រោមល្បែង ព្រមទាំងអាជីវកម្មបញ្ចាំ ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាដើម ។ ព្រោះថាល្បែងទាំអស់ខាងលើនេះវាជាដើមហេតុធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ៕

ដោយ: យក្ខឡោមphoto_2016-11-10_16-19-08