ឯកឧត្តម ចាន់ ចេស្តា អភិបាលខេត្ត រួមជាមួយលោកឧត្តមសេនីយ៍ត្រីស្នងការ និងមន្ត្រីក្រោមឱវាទមួយចំនួនអញ្ជើញចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសាររបស់លោកវរសេនីយ៍ទោ សាន យ៉េត (នាយការិយាល័យសុខាភិបាល) ដែលបានទទួលមរណៈភាពចំនួន ០៣នាក់

0

ក្រុងកំពត៖ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០នាទី ប្រតិភូថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយឯកឧត្តម ចាន់ ចេស្តា អភិបាល នៃគណៈ អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន មានលោកឧត្តមសេនីយ៍ត្រីស្នងការ លោកស្នងការរង លោកនាយ- នាយរងphoto_2016-11-17_20-46-05ការិយាល័យ និងមន្ត្រីក្រោមឱវាទមួយចំនួន បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខជាមួយក្រុមគ្រួសាររបស់លោកវរសេនីយ៍ទោ សាន យ៉េត (នាយការិយាល័យសុខាភិបាល) ដែលបានទទួលមរណៈភាពចំនួន ០៣នាក់ (មានប្រពន្ធ កូនប្រុស និងម្តាយក្មេក) ដោយសារលិចទូកកាលពីយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ២០:៣៥នាទី នៅដងព្រែកកំពង់បាយ ក្នុងក្រុងកំពត ។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ១.០០០.០០០៛ និងថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន ១.០០០.០០០៛ រួមជាមួយទឹកក្រូចចំនួន ១០កេស និងទឹកបរិសុទ្ធចំនួន ១០កេស ឧបត្ថម្ភដល់ក្រុមគ្រួសារសពផងដែរ ៕

photo_2016-11-17_20-46-09 photo_2016-11-17_20-46-01 photo_2016-11-17_20-46-17