ហាងខារ៉ាអូខេវ៉ៃស៊ិចដុះស្លែរស្រុកស្ទោងត្រូវបានព្រះរាជអាជ្ញាបង្រ្កាបចំនួន២កន្លែងចាប់ឃាត់ទាំងថៅកែនិងនារី២៤នាក់

0

កំពង់ធំៈ ហាងខារ៉ាងូខេវាយស៊ិច ចំនួន២កន្លែងនៅក្នុងស្រុកស្ទោង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ លបឆ្មកក្រសោមបានទាំងថៅកែ និងកូនចៅ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី ២១ ខែ វិច្ចិការ ឆ្នាំ ២០១៦សហការបង្រ្កាបដោយ លោក យិត សាអឿន មេបញ្ជាការងកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងដឹកនាំផ្ទាល់ដោយលោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឆ្មក់ចូលឃាត់ខ្លួនម្ចាស់ហាងការ៉ាអូខេបាន២នាក់និងនារីចំនួនសរុប២៤នាក់ដែលបង្កប់ការបំរើសេវ៉ាផ្លូវភេទ ។photo_2016-11-22_15-28-24
តាមការអោយដឹងពីប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងខេរ៉ាអូខេ បំរើសេវាផ្លូវភេទនេះ បានបើកមកជាង១០ឆ្នាំមកហើយ ដោយសារតែមានការត្រូវរ៉ូវគ្នាជាមួយ នឹងមន្រ្តីសមត្ថកិច្ចមូលដ្ឋាន ទើបបានជាកិច្ចការសេវាផ្លូវភេទប្រកបដោយ រលូន មិនបានបង្រ្កាបនោះទេ ថែមទាំងបណ្តែតបណ្តោយឲ្យមានការពង្រីកសាខាកាន់តែច្រើនឡើង នៅក្នុងស្រុកស្ទោង ដែលវាបានផ្ទុយនិងចរាចរ៍ណែនាំ នៃគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុច ។photo_2016-11-22_15-28-28
កិច្ចប្រតិបត្តិការ សមត្ថកិច្ចបានចុះបង្រ្កាប់ ហាងទី១ឈ្មោះ (ការាអូខេ ជំនោររីករាយ) មានទីតាំងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ដែលមានម្ចាស់ហាងឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ និងនារីចំនួន១៥នារីនាក់ និងហាងទី២ ឈ្មោះ(ការ៉ាអូខេម្លប់ដូង) មានទីតាំងនៅភូមិ លាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលមានម្ចាស់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ ២៣ឆ្នាំ និងនារី៩នាក់ បន្ទាប់មកបានបញ្ចូននារីទាំង២៤នាក់ ទៅសួរចំលើយ និងធ្វើការអប់រំណែនាំនៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង រួចហើយអោយត្រឡប់ទៅផ្ទះវិញ ដោយឡែកម្ចាស់ហាងទាំង២ ត្រូវបានបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំបើសិនរកឃើញ ថាពិតជាមានបទល្មើស សេវ៉ាកម្ម និងផ្ដល់ទីតាំងឬទទួលផលពីសេវ៉ាកម្មទាំងនេះ៕
ប្រជាពលរដ្ឋត្រេតអរចំពោះការចុះប្រតិបត្តិការ បង្រ្កាបទីតាំងស្រីប៉េស្សាបំរើផ្លូវភេទ ដែលបានធ្វើឲ្យសង្គមជាតិមានការ អាប់អោននិងធ្លាក់ចុះ ដោយសារតែក្រុមរកស៊ីផ្លូវភេទ និងសុំឲ្យដាក់ទោសឲ្យធ្ងន់ចំពោះម្ចាស់ហាងទាំង២កន្លែងនេះ ដើម្បីកុំឲ្យមានការប្រព្រឹត្តខុសទៀត ។
ដោយ ប៊ុន រដ្ឋា
photo_2016-11-22_15-28-49photo_2016-11-22_15-28-54photo_2016-11-22_15-28-46