អាវុធហត្ថខេត្តកំពង់ស្ពឺនិងផ្តល់ការសហការលើការងារលើកស្ទួយយេនឌ័រ

0

កំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី ២៣ ខែវិច្ចិកា ឆ្នាំ២០១៦ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ចការកងរាជអាវុធហត្ថខេត្តចំពោៈបញ្ហាយេនឌ័រ ដោយសហការអង្គភាពពាក់ពន្ធ័សំដៅលើកកម្ពស់ការងារយេនឌ័រ មន្ទីរយុត្តិធម៏កងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានផ្តល់បទសម្ភាសជាមួយអ្នកពាក់ពន្ធ័ អំពីការផ្តល់សេវាក្នុងការឆ្លើយតបដល់ជនរងគ្រោៈដោយអំពើហឹង្សាទាក់ទងនិងយេនឌ័រ ។ ដែលក្រុមការងារនេៈមានបំណងស្វែងយល់ និងប្រមូលពត៏មានអំពីតម្រូវការរបស់ជនរងគ្រោៈដោយហឹង្សាទាក់ទងនិងយេនឌ័រក្នុងខេត្តកំពង់ស្ពឺ ដែលមានស្រុកគោលដៅគឺស្រុកភ្នំស្រួច និងស្រុកឧដុង្គ ។ ជាពិសេសផ្តល់ការងារដល់អ្នកពាក់ពន្ធ័ តាមរយៈការពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនិងតម្រូវការដល់ជនរងគ្រោៈឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ។photo_2016-11-23_16-37-35 photo_2016-11-23_16-37-31 photo_2016-11-23_16-37-26 photo_2016-11-23_16-37-23