ប្រជុំបួកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងលេីកទិសដៅការងារខែធ្នូ២០១៦បន្តទៀត

0

ខេត្តស្វាយរៀង÷នាព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦នេះនៅសាលប្រជុំសាលាខេត្តលោកម៉ែនវិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត ។ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីអភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុងស្រុកលោកលោកស្រីនាយកទីចាត់ការប្រធានអង្គភាពសាលាខេត្តប្រធានច្រកទ្វារព្រំដែនទាំង៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ photo_2016-11-23_16-41-12
ក្នុងឱកាសនោះលោកអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់និងដំណើរការរៀបចំពិធីបដិសណ្ឋារកិច្ចសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦និងពិធីប្រណាំងទូកឆ្នាំ២០១៦របស់ខេត្តស្វាយរៀងឲ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលជោគជ័យ ។photo_2016-11-23_16-41-04
ជាមួយគ្នានេះដែរលោកម៉ែនវិបុលបានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកនិងអ្នកពាក់ព័ន្ធទាំងអស់ឲ្យបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋទាំងសេវាតម្រូវការនិងសេវាសំណូមពរឲ្យបានល្អត្រឹមត្រូវតាមច្បាប់ចៀសវាងធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍និងបន្តទប់ស្កាត់ការជួលដីនៅតាមព្រំដែនឲ្យទៅប្រជាពលរដ្ឋប្រទេសជិតខាងជាពិសេសពង្រឹងការចាត់តាំងអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១១ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ថ្លែងក្នុងឱកាសដែលសម្ដេចអញ្ជើញមកសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង កន្លងមកទទួលបានជោកជ័យ៕គឹ