កម្លាំងសមត្ថកិច្ចនគរបាលខេត្ត ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅស្រុកកូនមុំ

0

ខេត្តរតនគិរី: កម្លាំងនគរបាលខេត្តរតនគិរី ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ។photo_2016-11-25_16-40-54

លោក ផែន ឌីណា ស្នងការរងខេត្តទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលខេត្តប្រមាណ៥០ នាក់ចុះជួយច្រូតស្រូវដល់ប្រជាពលរដ្ឋមួយគ្រួសារ លើទំហំផ្ទៃដីស្រែ២ ហិកតារ ដោយសារតែគ្រួសារនេះពុំមានកម្លាំងពលកម្មគ្រប់គ្រាន់។photo_2016-11-25_16-40-57

លោកបានបញ្ជាក់ថា ដោយមានបទបញ្ជាពីអគ្គស្នងការនគរបាលជាតិនោះ ស្នងការរដ្ឋាននគរបាលខេត្ត បានត្រៀមកម្លាំងចុះជួយប្រជាពលរដ្ឋគ្រប់កាល:ទេស:មិនថាយប់ថ្ងៃនឹងបានត្រៀមចាំជួយអន្តរាគមន៍គ្រប់គ្រួសារប្រជាពលរដ្ឋនៅតំបន់ផ្សេងៗទូទាំងខេត្តដែលខ្វះកម្លាំងពលកម្មផងដែរ។

លោក គីម វណ្ណារិទ្ធ ជាម្ចាស់ស្រែនឹងអតីតនាយនគរបលដែលចូលនិវត្តន៍ បានប្រាប់ថា ដោយសារក្រុមគ្រួសារខ្វះកម្លាំងពលកម្មនោះរូបលោកបានស្នើសុំទៅលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត ចុះជួយច្រូតកាត់បន្ទាន់ ពីព្រោះស្រូវទុំពេញស្រែ អាកាសធាតុមិនអំណោយផល មានភ្លៀងកក់ខែអាចបណ្តាលឲ្យស្រូវរលួយបើប្រមូលផលមិនទាន់។

ជាមួយសកម្មភាពប្រកបដោយសប្បុធម៌របស់កម្លាំងនគរបាលនេះដែរ លោក គីម វណ្ណារិទ្ធ សូមថ្លែងអំណរគុណដល់លោកស្នងការ នឹងមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ដែលបានចំណាយពេលវេលាចុះមកជួយច្រូតកាត់ស្រូវក្រុមគ្រួសារខ្ញុំបាទ ៕ដោយ: យក្ខឡោម