​អាជ្ញាធរ​និង​សប្បុរសជន​ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​ក្រុង​ស្វាយរៀង​សហការ​ធ្វើ​ផ្លូវ​ចាក់​បេតុង​បាន​ប្រវែង​៤៩០​ម៉ែត​÷​

0

ស្វាយរៀង​÷​អាជ្ញាធរ​មូលដ្ឋាន​សង្កា​ត់​ព្រៃ​ឆ្លាក់​សហការ​ជាមួយ​សប្បុរសជន​នានា​ក្នុង​មូលដ្ឋាន​កំពុង​បន្ត​អ​ភ​វឌ្ឍន៍​ផ្លូវ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដោយ​ធ្វើ​ផ្លូវ​ប្រភេទ​ចាក់​បេតុង​ឆ្អឹង​ដែក​កន្លងមក​បាន​ប្រវែង​៤៩០​ម៉ែត​រួចហើយ​និង​កំពុង​បន្តធ្វើ​ផ្លូវ​បេតុង​ប្រភេទ​នេះ​បន្ថែម​ទ​ ​ៀ​ត​។​ជាក់ស្ដែង​កាល​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៤​នេះ​ចៅសង្កាត់​រួម​និង​សមាជិក​ក្រុម​ព្រឹក្សា​សង្កាត់​ប្រជាពលរដ្ឋ​រួ​ទាំង​សប្បុរសជន​កំពុង​ចាក់​បេតុង​ផ្លូវលំ​មួយ​ខ្សែ​ទៀត​ដែលមាន​ប្រវែង​១៨០​ម៉ែត​និង​លោក​វេជ្ជបណ្ឌិត រស់ ថុ​ន ម្ចាស់​ខ្លី​និ​ច​កេ​តបុត​ត្រា​និង​ជា​អនុប្រធាន​មន្ទីរពេទ្យ​ខេត្ត​បាន​ជួយឧបត្ថម្ភ​ថវិកា​ធ្វើ​ផ្លូវ​បេតុង​នេះ​ប្រវែង​៥០​ម៉ែត​បន្ថែមទៀត​។

​លោក ហ៊ុន​ សាវ៉ា​ន​ចៅសង្កាត់​ព្រៃ​ឆ្លា​ក់បាន​ឲ្យ​ដឹងថា ផ្លូ​វ្ប្រ​វែង​១៨០​ម៉ែត​ទទឹង​៣.៥០​ម៉ែត​បំបែក​ពី​ផ្លូ​ជាតិ​លេខ​៣១៥​ទៅកាន់​វត្ត​ព្រៃ​ឆ្លាក់​ចំពោះ​សង្កាត់​ឆ្នាំ​២០១៤​នេះ​សាងសង់​ផ្លូវ​បេតុង​ប្រវែង​១៨០​ម៉ែត​ដោយ​ប្រើ​ថវិកា​សរុប​អស់​៦០.៩៨៤.០០០​រៀល​ក្នុងនោះ​ថវិកា​ ​មូលនិធិ​សំរាប់​អភិវឌ្ឍន៍​ចំនួន​៦០.៨៨៤.០០០​រៀល​និង​ទុនបដិភាគ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០០០០០​រៀល​ផងដែរ​។​ចំណែក​ផ្លូវ​បេតុង​៥០​ម៉ែត​ទៀត​ដែលមាន​ទទឹង​៥.៥០​ម៉ែត​ដែលជា​អំណោយ​របស់លោក​វេជ្ជបណ្ឌិត រស់ ថុ​ន​ ​អស់​ថវិកា​ចំនួន​៥០០០​ដុល្លារ​។​

លោក​ចៅសង្កាត់​បានបញ្ជាក់​ថា លោក​វេជ្ជបណ្ឌិត រស់​ ថុ​ន​ក្នុង​ឆ្នាំ​២០១២​ជួយ​ក្រាល​បេតុង​ផ្លូវ​មួយ​ខ្សែ​ប្រវែង​១៩០​ម៉ែត​ចំណាយ​ថវិកា​ចំនួន​២១៧០០​ដុល្លារ​ឆ្នាំ​២០១៣​លោក​ជួយ​ធ្វើ​លូ​រំដោះ​ទឹកស្អុយ​មួយ​ខ្សែ​ប្រវែង​៣៥០​ម៉ែត​អស់​ថវិកា​ចំនួន​៣១.៤៥០.០០០​រៀល​ក្នុងនោះ​គណកម្មាការ​អាចារ្យវត្ត​ព្រែ​ឆ្លាក់​ក្រាលផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៧០​ម៉ែត​អស់​ថវិកា​ចំនួន​៧០០​ដុល្លារ​ហើយ​ក្នុង​ឆ្នាំ​២០១៤​លោក​វេជ្ជបណ្ឌិត​. រស់​ ថុ​ន​ជួយ​ក្រាល​បេតុង​ប្រវែង​៥០​ម៉ែត​អស់​ថវិកា​៥០០០​ដុល្លារ​បន្ថែមទៀត​។​

លោក​វេជ្ជបណ្ឌិត រស់ ថុ​ន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​តេ​ជោ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​មានការ​រី​ចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​អាណាចក្រ​ដើ​ទ​ន្ទឹ​ន​គ្នា​បែបនេះហើយ​លោក​ជា​គ្រូពេទ្យ​ម្នាក់​មានលទ្ធភាព​ជួយ​ចូលរួមចំណែក​ជាមួយ​រា​រដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ខេត្ត​និង​បន្ត​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​លទ្ធភាព​ធ​ន​ធាន​របស់លោក​បន្ត​ទៀត​៕​20140604_084313 20140604_083137