VIDEO ក្រុមគ្រូពេទ្យកាកបាទក្រហមខេត្តដុងណាយ ចុះព្យាបាលជំងឺជូន​ប្រជាពល់រដ្ឋនិងអតីតៈ​យុទ្ធចំនួន១៥០​នាក់ដោយអិតគិតថ្លៃ

0

ខេត្តកំពង់ធំះប្រជាពលរដ្ឋ និងអតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋក្រីក្រ ចំនួន១៥០នាក់ បានទទួលការពិនិត្យរក្សា​ព្យាបាលជំងឺពីសំណាក់ ក្រុមគ្រូពេទ្យកាកបាទក្រហមខេត្តដុងណាយ សាធារណៈសង្គមនិយមវៀតណាម ចុះមក​ពិនិត្យព្យាបាលជំងឺនៅវត្តពោធិ ដែលមានប្រជាពលរដ្ឋមកពី ៥ភូមិ នៅក្នុងឃុំទ្រៀលស្រុកបារាយណ៍ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦។

លោកហុងលី សមាជិកសភា​នៃប្រទេសវៀតណាម​បានថ្លែងថា​ការដឹកនាំក្រុមគ្រូពេទ្យកាកបាទក្រហម ខេត្តដុងណាយ​និងប្រតិភូកងយោធពលយោធាភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម គឺជាកាងារមនុស្សធម៌មួយសម្រាប់ជួយ ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ កំពុងមានជំងឺប្រចាំកាយ ដើម្បីជួយរក្សាព្យា​បាលជូនដោយឥតគិតថ្លៃ ក៏ដូចជាការរឹតបន្តឹងចំណងសម្ព័ន្ឋមេត្រីភាព រវាងប្រទេសទាំង២ ទាំងផ្នែកយោធា និងប្រជា ជន ឲ្យកាន់តែល្អប្រសើរឡើង ។

ឯកឧត្តម ឧត្តម សេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា តំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ បានគិតគូរពីសុខទុក្ខរបស់ អតីតយុទ្ធជន ដែលកំពុងតែមានជំងឺប្រចាំកាយ ហើយខ្វះលទ្ធភាព ក្នុងការរក្សាព្យាបាល មិនតែប៉ុណ្ណោះក៏បានឲ្យប្រជាពលរដ្ឋ ដែលមានជំងឺចូលមករក្សាផងដែរ ដោយមិនប្រកាន់នោះ ឡើយ ជាក់ស្តែងការចុះប្រតិបត្តិការចុះរក្សាព្យាបាលជូនអតីតយុទ្ធជន តាមការស្នើរសុំរបស់បញ្ជាការរដ្ឋានតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បាន​ចំនួន៣​ ទីមួយនៅឃុំបន្ទាយស្ទោងស្រុកស្ទោង ទី២នៅបញ្ជាការដ្ឋានតំបន់សឹក ទី៣គឺនៅ ស្រុកបាយណ៍ ក្នុងថ្ងៃនេះតែម្តងដែលមាន ប្រជាពលរដ្ឋចំនួន ៨២ នាក់ អតីតយុទ្ឋជនចំនួន​ ៤៦ នាក់ គ្រួសារកង​ទ័ព​ចំនួន១៩ នាក់ និងព្រះសង្ឃចំនួន៣ ព្រះអង្គ សារុប ១៥០ អង្គ/នាក់ ត្រូវបានពិនិត្យព្យាបាលជម្ងឺ បើកថ្នាំពេទ្យ និង ផ្តល់ជូននូវ ឃីឌមួយកញ្ចប់ ជាគ្រឿងឧបភោគ បរិភោគ ដែលមានតម្លៃជាទឹកប្រាក់ស្មើនិង25 ដុល្លាស្មើរ ៣៧៥០ដុល្លា ពីសំណាក់ក្រុមគ្រូពេទ្យ  វេជ្ជបណ្ឌឹត និងក្រុមកាងារកាកបាតក្រហម ខេត្តដុងណាយ ប្រទេសវៀតណាម កម្មវិធីព្យា​បាល​ជម្ងឺដោយឥតគិថ្លៃ។

ក្នុងឳកាសនោះដែរ ឧត្តម សេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ផងដែរថា កន្លងមកនេះបងប្អូនមួយចំនួនបាន នាំគ្នាទៅរក្សាព្យាបាលនៅប្រទេសវៀតណាម តែឥលូវនេះគឺក្រុមគ្រូពេទ្យវៀតណាមមកព្យាបាលដល់ផ្ទះយើងតែម្តង ដើម្បីកាត់បន្ថយការចំណាយ និងពេលវេលា ដោយសារតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំប្រទេសបានល្អ ក្នុងកិច្ចសហការជាមួយប្រទេសជិតខាង ដោយក្រុមគ្រូពេទ្យមកព្យាបាល ភ្លាមៗពិតដោយមិនបានសន្យានោះទេ ដូចជាក្នុងថ្ងៃនេះផងដែរ ក្រុមគ្រូពេទ្យទាំងវេជ្ជបណ្ឌិតសរុប៥៦នាក់ មកព្យាបាលឲ្យប្រជាពលរដ្ឋក្នុងថ្ងៃនេះ ។

ដោយ  ប៊ុន  រដ្ឋា