ទិវា​បរិស្ថាន​ជាតិ​និង​អន្តរជាតិ​ពិភពលោក នៅ​វិទ្យាល័យ​កំពង់ធំ

0

​កំពង់ធំៈ ពិធី​បរិស្ថាន​ជាតិ និង​អន្តរជាតិ​ពិភពលោក ក្នុងឆ្នាំនេះ​ត្រូវ​ប្រារព្វ​ឡើង​នៅក្នុង វ​ទ្យា​ល័យ​កំពង់ធំ ក្រោម​ការចូលរួម ពី​សំណាក់ ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ និង​ប្រធាន អនុប្រធាន​មន្ទីរ មន្ត្រីរាជការ កងកម្លាំង​ចូលរួម ព្រមទាំង​សិស្សានុសិស្ស​ជាង​៨០០​នាក់ ។​ ​

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ធំ បាន​ឲ្ត​ដឹងថា ជា​រៀងរាល់ឆ្នាំ​ទិវា​បរិស្ថាន​ជាតិ ត្រូវបាន រៀបចំឡើង​រាល់ថ្ងៃ​ទី​៥ ខែមិថុនា ដោយឡែក​ឆ្នាំ ២០១៤​នេះ ត្រូវបាន​ប្រារព្វ​ធ្វើឡើង ដោយ​អនុវត្តតាម ទិស ពាក្យស្លោក​ថ្មី​របស់​អង្គការ UNEP គឺ ( រួមគ្នា​ទប់ស្កាត់​កំណើន​នីវ៉ូទឹក​សមុទ្រ​) ប្រទេស​កម្ពុជា គឺជា​ផ្នែក​មួយ នៃ ពិភពលោក ក្នុងនោះ​មាន​ប្រទេស​ជាច្រើន កំពុងតែ​ត្រូវបាន​អភិវឌ្ឍន៍ និង​រួមគ្នា​ដោះស្រាយ នូវ​បញ្ហា​បរិស្ថាន ដែល​ប្រជាជន និង​រដ្ឋាភិបាល​នានា​កំពុងតែ​

ប្រឈម និង​ព្រួយបារម្ភ ព្រមទាំង​បាន​រិះរក​គ​ន្លិះ ទប់ស្កាត់​កាត់បន្ថយ​នឹង​ផលប៉ះពាល់​និង​បរិស្ថាន ខណៈដែល​បច្ចុប្បន្ន​ផ្នែក​បរិស្ថាន​កំពុងតែ​ប្រឈម​និង​បញ្ហារ ដូចជា​ធន ធាន​ធម្មជាតិ បាត់បង់​ប្រ​ព័​ន្ឋ​អេកូឡូស៊ី បាត់បង់​ជីវៈចម្រុះ បង្កើន​កំដៅ​បរិយាកាស និង​ប៉ះពាល់​សុខភាព​មនុស្ស​សត្វ ក្នុង​ពិភពលោក ប៉ុន្តែ​ធម្មជាតិ​កាន់តែ​រិច​រិល ដោយសារតែ​ស្នាដៃ​មនុស្ស ខណៈពេលដែល កំណើន​មនុស្ស​កាន់តែ​កើនឡើង ។ ​

លោក ហួន វ៉ាន់​និ​ត អភិបាលរង​ខេត្ត បាន​អាន​សារ​ស្តីពី​បរិស្ថាន របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការអបអរសាទរ បណ្តា​ប្រជាជាតិ​ជាង ១០០​ប្រទេស នៅលើ​ពិភព លោក ដែល​បានរួម​សហការគ្នា បំពេញភារៈកិច្ច​រៀងខ្លួន ស្របតាម​កម្មវិធី​បរិ​ស្ថាន​សហប្រជាជាតិ ដើម្បី បុព្វហេតុ​បរិស្ថាន​នៃ​ភពផែនដី គោលបំណង​សំខាន់​នៃ​ការ​ប្រារព្វ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ដើម្បី​ឲ្យ​ប្រជាជន​ទាំងអស់ រស់​នៅលើ​

ពិភពលោក​នេះ ឲ្យ​ចូលរួម​អនុវត្ត​សកម្មភាព​ការពារ​ធ​ម​ធាន ធម្មជាតិ និង​គុណភាព​បរិស្ថាន ដោយ​មិន​គិតតែ​ក្រុម​ប្រទេស​ណាមួយ​នោះទេ ឆ្លើយតប​ទៅនឹង​បញ្ហា​ខាងលើ រាជរដ្ឋាភិបាល​បានចាត់ទុក​កិច្ចការពារបរិស្ថាន​ជា​វិធានការ​ដ៏​ចាំបាច់​បំផុត ដើម្បី​ធានា​ចីរភាព​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម និង​ការប្តេជ្ញាចិត្ត​ខិតខំ​សម្រេច​ឲ្យ​បាន​គោលដៅ អភិវឌ្ឍន៍​សហាស​ត្ស​រ៍​កម្ពុជា ឆ្នាំ ២០១៥​នេះ ។​ ​

ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បាន​សំណេះសំណាល​ថា មនុស្ស​គ្រប់រូប ហើយ​ម្នាក់ៗ​ត្រូវមាន​ស្មារតី ផ្តើមចេញពី​គំនិត ទទួលខុសត្រូវ​គ្រប់ៗ​គ្នា គ្រប់​ជាតិ​សាសនា ឲ្យ​មានការ​ចូលរួមចំណែក គាំពារ ធនធានធម្មជាតិ និង​ថែរក្សា សំអាត ការពារ​គុណភាព​បរិស្ថាន ដោយ​មិនត្រូវ​គិតតែ​ផលប្រយោជន៍ ផ្ទាល់ ខ្លួន​នោះទេ ខណៈពេលដែល​បញ្ហា​បិ​ស្ថាន​កំពុងតែ ប្រឈមមុខ​នាពេល បច្ចុប្បន្ន និង​ពេល​អ​នាគ​ត់ ចំពោះ អាយុជីវិត​របស់​មនុស្ស និង​សត្វ និង​បាន​សំណូមពរ​ឲ្យ​សិស្សានុសិស្ស ចូលរួម​ថែរក្សា​បរិស្ថាន ទាំងអស់គ្នា ។

នៅក្នុង​ពិធី​មានការ បើ​ឳ​កាស​ឲ្យ​សិស្ស និង​មេភូមិ មេឃុំ ចូលរួម​ឆ្លើយ​សំនួរ ដើ​ម្ប​ស្ទាបស្ទង់​ចំណេះដឹង ពាក់​ព័​ន្ឋ​ទៅនឹង​បរិស្ថាន ដោយមាន​កង់​ចំនួន ៥​គ្រឿង និង​ថវិការ​មួយចំនួន សម្រាប់​អ្នកទទួលបាន​ជោគ ជ័យ​ក្នុង​ការឆ្លើយ​សំណួរ ។ Image1 Image2 Image3 Image4 Image5 Image6 Image7 Image9 Image10 Image11