0

ពិធី​ប្រជុំ​បូកសរុប​កា​ងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៦​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​និង​ផ្សព្វផ្សាយ​ផែន​ការណ៍​ស្ដីពី​យុទ្ធនាការ​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​រយៈពេល​៦​ខែ ពី​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​២០១៧
​កំពង់ធំ​= ការធ្វើ​សន្និបាត​បូកសរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៧​នេះ​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ចំពោះ​កា​ងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០១៦​ទិសដៅ​ការងារ​ឆ្នាំ​២០១៧​និង​ផ្សព្វផ្សាយ​ផែន​ការណ៍​ស្ដីពី​យុទ្ធនាការ​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​រយៈពេល​៦​ខែ​ចាប់ពី​ខែមករា​ដល់​ខែមិថុនា​ឆ្នាំ​២០១៧​អោយបាន​តឹងរ៉ឹង​បំផុត​ដើម្បី​ធានា​អោយបាន​នូវ​ការថយចុះ​នៃ​អាត្រា​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​។​
លោក​វរសេនីយ៍ឯក កែង សុផល ស្នងការរង និង​ជា​ប្រធានការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​អាន​របាយការណ៍​ស្ដី​លទ្ធផល​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រចាំឆ្នាំ​២០១៦​និង​ទិសដៅ​ការងារ​អនុវត្តន៍​បន្ដ​សម្រាប់​ឆ្នាំ​២០១៧​។​
​បន្ទាប់មក ឯកឧត្តម ប្រាក់​សា​រ៉ា​ត​អភិបាលរង​ខេត្ត បាន​អាន ខ្លឹមសារ​ក្នុងការ​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​រយះពេល​៦​ខែ ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ខែមិថុនា ឆ្នាំ​២០១៧​។​
លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​មានប្រសាសន៍​ណែនាំ​និង​ស្ដីបន្ទោស​ដល់​មន្ដ្រី កងរាជអាវុធហត្ថ និង នគរបាល អោយ​ភ្ញាក់ខ្លួន កែខ្លួន​អោយបាន​ឆាប់​អ្វី​ដែលជា​ទំលាប់​អាក្រក់ អ្វីដែល​ធ្លាប់​អនុវត្តន៍​ស៊ីលុយ​មិន​ព្រម​ចុះបង្ក្រាប់​គ្រឿងញៀន​ទុកអោយ​បទល្មើស កើតមានឡើង​ពី​ទ្រង់ទ្រាយ​តូច​រហូតដល់​ទ្រង់ទ្រាយ​ធំ ទង្វើ​អាក្រក់​បែបនេះ​ត្រូវតែ​បញ្ឈប់ និង​បាន​សំណូមពរ​ដល់​សមត្ថកិច្ច កងរាជអាវុធហត្ថ នគរបាល ចាប់ពី​ឆ្នាំ​២០១៧​នេះ​យើង​និង​បើក​យុទ្ធនាការ​ក្ដៅ​ក្នុងការ​ចុះបង្ក្រាប់​បទល្មើស​គ្រឿងញៀន​នេះ​គ្រប់​ភូមិ ឃុំ​ស្រុក និង​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន អោយ​ប្រជា​ពល​រដ្ន​យល់ដឹង​ពី​ផល​អាក្រក​នៃ​គ្រឿងញៀន ជាពិសេស​ក្រុមគ្រួសារ​អ្នកមាន​កូនចៅ​ញៀន​ថ្នាំ អោយ​គាត់​ចូលរួម​សហការ​ណ៍​ជាមួយ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ព្រោះ​ការ​លាក់បាំង​នេះហើយ​ធ្វើ​ក្មេង​ឬ​អ្នក​ទាំងនោះ​ធ្លាក់​ក្នុងស្ថាន់ភាព​គ្រោះថ្នាក់​ដោយ​សារ​គ្រឿងញៀន មិន​ត្រឹមតែ​ខូច​ខាត់​ខ្លួនឯង បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ខូចខាត​ដល់​អ្នក​ដ៏​ទៃ​និង​សង្គមជាតិ​ទាំងមូល​ទៀតផង ដូច្នេះ​សំរាប់​ថ្ងៃនេះ​ទ្វី​ត្បិតតែ​ខ្ញុំ​ប្រើ​ពាក្យសម្ដី​ស្ដីបន្ទោស​អស់លោក​ធ្ងន់ៗ​បន្ដិច​ក៏ដោយ ក៏​លោក​មិនដែល​ចាត់ទុក​អស់លោក​ជា​អ្នក​ដ៏​ទៃ​ទេ​គឺ​បានចាត់ទុក​អស់លោក​ជា​បង​ជា​ប្អូន​របស់ខ្ញុំ​ដដែល​។ បន្ទាប់មក មន្ទីរ​សុខាភិបាល មន្ទីរ​សង្គមកិច្ច ព្រមទាំង​អភិបាលស្រុក​បារាយណ៍ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹងសែន​បាន​ឡើង​ធ្វើ​បទ​អន្ដរាគមន៍ ក្រោម​ប្រធានបទ​គ​ណះ​ក​ម្មា​ការត្រួតពិនិត្យ​គ្រឿងញៀន ស្រុក​ក្រុង បានលើកឡើង​ពី​ចំនុចខ្លាំង និង ចំនុចខ្សោយ​គឺ​ប្រជា​ពល​រដ្ន​ខ្វះ​ព​ត័​មាន ខ្វះ​ការយល់ដឹង ពុំ​ដឹង​គ្រឿងញៀន​គឺជា​ឧបសគ្គ​ធ្វើអោយ​គ្រោះថ្នាក់​យ៉ាងណា​នោះទេ មិន​ព្រម​សហការ និង​ខ្លាច​គ្រោះថ្នាក់​ដល់​ខ្លួន សមត្ថកិច្ច​មូលដ្ឋាន​ស៊ីលុយ​ដើម្បី​បិតបាំង ទើប​សមត្ថកិច្ច​មិនអាច​បង្ក្រាប់​អស់ ។​
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ សង្កត់ធ្ងន់​ចំពោះ​បញ្ហា​សារជាតិ​ញៀន បាន​បំផ្លាញ ក្រុមគ្រួសារ បំផ្លាញ​អ្នក​ដ៏​ទៃ និង​បំផ្លាញ​សង្គមជាតិ​ទាំងមូល ធ្វើអោយ​កើត​អំពើ​ចារកម្ម ចោរលួច ចោរប្លន់ អំពើ​ហឹ​ង្សា ការរំលោភបំពាន់​ជាដើម ដូច្នេះ​សុំអោយ សមត្ថកិច្ច​កង​ជា​អាវុធហត្ថ នគរបាល រួមសហការ គ្នា​អោយបាន​ខ្ចា​ប់​ខ្ចួ​ន ពង្រឹង បើក​យុទ្ធនាការ​ក្ដៅ​ចុះបង្ក្រាប់​បទល្មើស​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន​គ្រប់​ភូមិ ឃុំ ស្រុក ក្រុង ទូទាំង​ខេត្តកំពង់ធំ អោយ​គាត់​យល់ដឹង​ពី​ផលវិបាក​និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ដើម្បីអោយ​ប្រជា​ពល​រដ្ន​សហការ​ជាមួយ​សមត្ថកិច្ច ផ្ដល់​ព​ត័​មាន កុំ​លាក់លៀម កុំ​ខ្លាច កុំ​មានការ​ភ័យព្រួយ ទើប​អាច​បង្ក្រាប់ និង​បោសសំអាត បទល្មើស​ទាំងនេះ​អោយមាន​ប្រសិទ្ធិភាព​ខ្ពស់ ចុងក្រោយ ឯកឧត្តម បាន​អរគុណ​ដល់​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​បង្ក្រាប់​បទល្មើស​កន្ល​ង​មក​និង បន្ដ​ខិតខំ​សហ​ការអោយ​ខ្លាំងខ្លា​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៧​នេះ ៕​ប៊ុន រិទ្ធី