មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​៦៦​នាក់​បានទទួល​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​

0

​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯ​.​ឧ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯ​.​ឧ ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី​នគរ​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដោយ​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ផ្ទាល់​តែម្តង​។

ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯ​.​ឧ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព គ្រប់​ជាន់ថ្នាក់ ព្រមទាំង​មន្ត្រីនគរបាល​មកពី​បណ្ដា​ក្រុង​/​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ជាច្រើនរូប​ផងដែរ ។ ​ ​ ​ ​ ​

​ ​ ​ ​ ​ ​ ​ ​ ​យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មន្ត្រី​នគរបាលជាតិ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ ចំនួន​៦៦​នាក់​ត្រូវ​បានប្រកាស​ផ្ទេរ​ភារ កិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​ថ្មី ដែល​ក្នុង​មាន​ថ្នា្ន​ក់​វរៈសេនីយ៍ឯក​ចំនួន​១៨ នាក់ វរៈសេនីយ៍ទោ​ចំនួន​១១​នាក់ វរៈសេនីយ៍ត្រី​៣៣​នាក់ និង​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង ចំនួន​១៣​នាក់​។​ ​ ​

ឯកឧត្តម ប៊ុន ថា​ឬ​ទ្ធិ អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា​ការតំឡើង​ឋានន្តរ​ស​ក្កិ ជូន​ដល់​មន្ត្រី​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នេះ គឺជា​កត្តា​មួយ​ដ៍​ល្អប្រសើរ​សម្រាប់​ជាការ​លើកទឹកចិត្ត​ពីព្រោះថា ខេត្តសៀមរាប​ជា​តំបន់​ប៉ូល​ទេសចរណ៍​មួយ​ដ៍​សំខាន់​របស់​ប្រទេស​កម្ពុជា ដែលមាន​ភ្ញៀវទេសចរ​រាប់ពាន់នាក់​ក្នុង​១​ថ្ងៃៗ​បាន​ចូលមក​ទស្សនា​នៅក្នុង​ខេត្ត ដូច​ច្នេះ​ហើយ​មន្ត្រីនគរបាល​បាន​ខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ក៍ ដូចជា​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​ ​ ​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាន់ អ៊ា​ន អគ្គ​ស្នងការរង​នគរបាលជាតិ​បានដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ខេត្តសៀមរាប​ទាំងអស់​ត្រូវ​ខិតខំ​បន្ថែមទៀត​ធ្វើយ៉ាងណា​ឲ្យ​ខេត្តសៀមរាប​មាន សន្តិសុខ​សុវត្ថិភាព​មួយរយ​ភាគរយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឲ្យ​មក​ស្នាក់នៅ និង​ទស្សនា​តំបន់​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​ទេ​សចណ៍​មួយ​នេះ​ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ខណៈពេល​ប្រទេសជិតខាង​កំពុង​តែមាន​បញ្ហា​។

ឯ​.​ឧ ក៏បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ធ្វើយ៉ាងណា​ពង្រឹង​បន្ថែម​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អ​នុ្ត​រ​ជាតិ​ដែល​បានមក​បំពេញ​ទស្សនកិច្ច នៅក្នុង​ខេត្តសៀមរាប​នេះ ។ ​ ​ ​ដោយ លោក ខេង ខេមរា​ ​Sequence 01.Still004 Sequence 01.Still005 Sequence 01.Still007 Sequence 01.Still006