VIDEO យុទ្ឋនាការផ្សព្វផ្សាយប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់ដល់តំបន់ប្រតិបត្តិការសឹងកំពង់ធំ

0

កំពង់ធំៈ បញ្ហាគ្រឿងញៀនជាចំនុចសរសើបបំផុត ក្នុងសង្គមមច្ចុប្បន្ន ដែលក្រុមអ្នកចែកចាយបានពង្រីកសកម្មភាព វាយ​ឡុក​ទៅលើក្រុមយុវ័យ ក្លឹបខារ៉ាអូខេ និងរមណីយដ្ឋាន អាហារដ្ឋាន ភោជនីយដ្ឋាន មិនតែប៉ុណ្ណោះគ្រឿងញៀនបានបោះ​ជំហ៊ានទៅរកតាមបណ្តាជនបទ ដែលធ្វើឲ្យរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ និងព្រួយបារម្ភណ៍យ៉ាងខ្លាំង ព្រមទាំង​បានដាក់បទបញ្ជាឲ្យគ្រប់ខេត្តក្រុងរាជធានី រួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនិងគ្រឿងញៀន ។

ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការ​ពីធីផ្សព្វផ្សាយ​ផែនការរបស់រាជរដ្ឋាភិបាល​ស្តីពី​យុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែ ដើមឆ្នាំ២០១៧ ជូនដល់​ថ្នាក់ដឹកនាំ​គ្រប់​កងឯក​ភាព​​និង​ស្ថាប័ន​ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន៨៥នាក់​នៅសាលប្រជុំនៃ​បញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី​ ០៥ខែមករា ឆ្នាំ ២០១៧។ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀនគឺមានការនាំចូលពីប្រទេសជិតខាងមួយចំនួន បាននាំមកចែកចាយនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យក្រុមយុវ័យប្រឈមនិងការអូសទាញដោយល្បិចកលផ្សេងៗ របស់ក្រុមអ្នកចែកចាយ ហើយបានធ្វើឲ្យមនុស្សជាច្រើនរងគ្រោះយ៉ាងធ្ងន់ ធ្ងរដោយសារឥតិពលនៃគ្រឿងញៀន បានបំផ្លាញអានាគត់ បំផ្លាញសេចក្តីក្នុងគ្រួសារ បំផ្លាញកិត្តិយស់ បំផ្លាញប្រទេសជាតិ ព្រមទាំងមានសភាព កាចសាហាវ ដោយសារតែសារធាតុញៀន វាយឡុកសសៃប្រសាទខួរក្បាល បាត់ការចង់ចាំ រាងកាយ ទន់ខ្សោយ បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

ក្នុងនោះឯកឧត្តម សោម ស៊ុន បានបញ្ជាក់ពីផែនការសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវមានការចាត់អប់រំដល់យុវ័យ ឬសហគម វិធានការរដ្ឋបាល វិធានការអនុវត្តច្បាប់ វិធានការព្យាបាល ស្តារនិតិសម្បទា និងសមាហរកម្ម​ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ចំពោះមន្រ្តីនៅក្នុងអង្គភាព កងយោធពលខេមរៈភូមិន្ទ មិនត្រូវយកខ្លួនទៅបៀត ត្រូវចូលរួមទប់ ស្កាត់ ណែនាំដល់មិត្តរួមអង្គភាពកុំឲ្យជឿតាមការអូសទាញរបស់ក្រុមទុចរិតឲ្យសោះ និងហាមមិនឲ្យបុគ្គលណាម្នាក់ មានការពាក់ព័ន្ឋនិងគ្រឿងញៀនជាដាច់ខាត ។ ដោយ  ប៊ុន  រដ្ឋា