VIDEO ឯកឧត្តម សោម ស៊ុន បានជម្រុញឲ្យក្រុមការងារបក្សយកចិត្តទុកដាក់និងបំរើប្រជាពលរដ្ឋដូចម្តាយឪពុក

0

កំពង់ធំៈ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃនៃគណកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានផ្តាំផ្ញើរដល់សមាជិកបក្សស្រុកក្រុងទាំងអស់ ឲ្យយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋ ផ្សាភ្ជាប់ចំណងមិត្តភាព រួមគ្នាធ្វើអំពើល្អកុំបង្ករភាពថ្នាំងថ្នាក់ និងត្រូវដោះស្រាយជាបន្ទាន់ រាលបញ្ហាដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ករណីដែលពុំអាចដោះស្រាយ​បានត្រូវរាយការណ៍មកថ្នាក់លើដើម្បីមានវិធានការ កែសម្រួលនឹងដោះស្រាយតាមការជាក់ស្តែង និងជាពិសេសត្រូវដឹងពី សុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មិនបណ្តែតបណ្តោយឲ្យទទួលរងនូវផលពិបាក ដោយពុំបានដឹងលឺពីអាជ្ញាធរនោះទេ ។

បន្ទាប់ពីលោក ងាន សរ បានអានពីសកម្មភាពរីកចម្រើនរបស់កណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំដោយសម្តេតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានភាពរីកចម្រើន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ ប្រជាពលរដ្ឋខ្មែរ ដែលបានដឹកនាំនាវាសន្តិភាព ទៅរកភាពរីចំរើនគ្រប់វិស័យ ដោយស្នាដៃគណបក្សប្រជាជនកម្ពុជា ជាពិសេសនោះ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែចងចាំជាប់ក្នុងខួរក្បាល ដោយពុំមានថ្ងៃណាដែលអាចលុបបំបាត់បាន នូវទុក្ខវេទនា ៣ឆ្នាំ៨ខែ ២០ថ្ងៃ ក្នុងរបបបនក្បត់ប្រល័យពូជសាសន៍ គឺមានតែគណបក្សប្រជាជនមួយគត់ដែលបានបង្រួប បង្រួមជាតិវាយរំដោះយកជ័យជំនះ ហើយនាំដឹកនាំប្រជាជនទូទាំងប្រទេសវាចាកផុតពីគុកអត៉ជញ្ជាំង។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ទៀតថា ចំពោះបញ្ហាខ្វះខាតនិងជួបផលលំបាករបស់ប្រជាពលរដ្ឋគឺជាតួនាទីរបស់យើង ជាបំរើប្រជាជន ត្រូវដឹង ហើយត្រូវផ្តល់នូវទំនុកចិត្តនិងភាពជឿជាក់របស់ប្រជាពលរដ្ឋ ឲ្យសមទៅនឹងការស្ម័គ្រចិត្តបំរើប្រជាពលរដ្ឋ ប្រសាសន័នេះ ត្រូវបានលើកឡើងនៅក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតគណកម្មាធិការកណ្តាលនៃគណបល្សប្រជាជនកម្ពុជា លើកទី៤០ អណត្តិទី៥ និងទិសដៅសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ ជូនសកម្មជនបង្គោលនៃគណបក្សប្រជាជនខេត្តកំពង់ធំចំនួន១៨៥ នាក់ ក្នុងនោះស្រី៥នាក់ នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។

ដោយ  ប៊ុន  រដ្ឋា