រថយន្តRAV4បុកគូថរថយន្តយីឌុបស្លាប់ម្នាក់និងរបួសស្រាល២នាក់

0

កំពង់ធំៈរថយន្តចំនួន២ គ្រឿង បានព្រលះគ្នា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួស ដែលករណីនេះ បណ្តាលមកពីបើកបរ ដោយមិនគោរពច្បាប់ចរាចរណ៍ រហូតដល់ដល់ បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០៦និង១៥នាទីព្រឹកថ្ងៃទី០៨ខែមករាឆ្នាំ២០១៧។

តាមការសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តចំនួន២គ្រឿង រថយន្តប្រភេទយីឌុប បានចតចោលនៅលើកំណាត់ផ្លូវជាតិលេខ នៅក្នុងភូមិទួលដំណាត់ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ក្រោយមកស្រាប់តែរថយន្ត RAV4(រ៉េហ្វ័រ)ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2P8441បានជិះគ្នា៣នា់ក់ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង បានបុកគូថរថយន្តយីឌុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៍បាញ់ឌុបចំណុះ៥តោនពាក់ស្លាកលេខកំពង់ធំ3A1500 ដឹកគ្រឿងសំណង់ចតចោលលើចិញ្ចើមថ្នល់។

ករណីដែលបណ្តាលអោយឈានដល់ស្លាប់មនុស្សបណ្តាលមកពី ដែកថ្នាំងអំពៅបុកចំអ្នករួមដំណើរដែលអង្គុយកៅអីមុខមុតចំក្រោមដើមដោះខាងស្តាំចំនួន៣ដើមធ្លាយកៀបជាប់បណ្តាលឱ្យស្លាប់ភ្លាមៗយ៉ាងអាណោចអធមនៅកន្លែងកើតហេតុ ឯតៃកុងរថយន្តត្រូវជាឪពុកមាបង្កើតនិងម្នាក់ទៀតត្រូវជាម្តាយបង្កើតជនរងគ្រោះ  រងរបួសស្រាល ជនរងគ្រោះទី១ ឈ្មោះទី សៀងហុក ភេទប្រុស អាយុ២៤ ឆ្នាំ (ស្លាប់)ទី២ ឈ្មោះ ឡុង ប៉ូឡែន ភេទប្រុស អាយុ៣៦ឆ្នាំ និងទី៣ ពុំស្គាល់ឈ្មោះ​​ត្រូវជាម្ដាយជនរងគ្រោះ​ ទាំង៣នាក់ រស់នៅក្រុងភ្នំពេញ ។

តៃកុងរថយន្តហ៊ីយិនដាយ បានរត់កិចគេចខ្លួនបាត់ស្រម៉ោល បន្ទាប់ពីបានឃើញហេតុការណ៍គ្រោះថ្នាក់ បច្ចុប្បន្នរថយន្តទាំង២ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកបារាយណ៍រងចាំ ភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់   រីឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីយ៍

ក្នុងនោះប្រជាពលរដ្ឋក៏បានសំណូមពរ ឲ្យស្នងការនគរបាលខេត្តកំពង់ធំ រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍បន្ថែម លើកការចរយានយន្តនៅលើដងផ្លូវសាធារណៈ ដោយមិនមានស្លាក់សញ្ញា បណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាច្រើនករណីមកហើយ ។

ដោយ  ប៊ុន  រដ្ឋា