VIDEO ថ្ងៃ៧មករាជាថ្ងៃកំណើតរបស់ប្រជាឃនទូទាំងប្រទេស  ប្រជាពលរដ្ឋមានថ្ងៃនេះដោយសារ៧មករា

0

សៀមរាប៖ មានថ្ងៃ៧មករាទើបមានថ្ងៃនេះ  ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបាន ងើបផុតពីនរគអាវជី ប្រជាពលរដ្ឋទូទាំងប្រទេស រស់រានមានជីវិត និងមានអ្វីសព្វបែបយ៉ាងគឺដោយសារថ្ងៃ៧មករា គឺជាថ្ងៃរំដោះប្រជាពលរដ្ឋខ្មែរឲ្យរួចផុតពីបនក្បត់ប្រល័យពូជសាសន៍ ប៉ុលពត ដែលប្រជាជនខ្មែររងទុក្ខវេទនា អស់រយះពេល៣ឆ្នាំ៨ខែ ២០ថ្ងៃ ទើបរាជរដ្ឋាភិបាលបានចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរ។

ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូសិស្សានុសិស្សជិត១ពាន់នាក់ នៅឃុំកំពង់ឃ្លាំង បានចូលរួមក្នុងពិធីរំលឹកខួបលើកទី៣៨នៃថ្ងៃជ័យជំនះ៧មករា ១៩៧៩ – ៧មករា២០១៧នៅសាលាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ វិសាល អនុប្រធានក្រុមការងារចុះជួយស្រុកសូទ្រនិគម និងលោក ម៉ក់ ប្រុស ប្រធានក្រុមកាងារបក្សស្រុក។

ឯកឧត្តម វ៉ាន់ វិសាល  ថ្លែងថាគណៈបក្សប្រជាជនមិនដែលដើរសន្យានោះទេ ហើយសុំឲ្យបងប្អូនកុំជឿលើ ការសន្យារបស់អ្នកដ៏៨ទៃ ត្រីនៅលើចង្រ្កានយកមកពិសារសិនទៅ កុំរំពឹងលើកុកហើរលើមេឃ១០ក្បាល ដែលមានគេ អះអាងថានិងបាញ់យកមកឲ្យធ្វើម្ហូបនោះ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាស្ត្រ  ប្រជាជនកម្ពុជាស្ទើតែគ្រប់រូបទទួលរងទុក្ខគ្មានល្ហែ អត់បាយក្រហាយទឹក ព្រមទាំងត្រូវគេបង្ខំឲ្យធ្វើការធ្ងន់ៗដូចសត្វធាតុ សំលាប់មនុស្សដោយគ្រាប់បាយ កូនព្រាត់ម្តាយ ប្រពន្ឋព្រាតប្តី ធ្វើទារុណកម្ម គ្មានសិទ្ធិសេរីភាពរស់នៅដូចគុគអត់ជញ្ជាំង ដូច្នេះថ្ងៃរំដោះ៧មករាកើតឡើងដោយការបូជាសាច់ស្រស់ឈាមស្រស់ របស់យុទ្ធជនខ្មែរ ពិសេសយុទ្ធជនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងនោះប្រជាពលរដ្ឋបានសំណូមឲ្យអោយ ឯកឧត្តម វ៉ាន់ វិសាល ពាំនាំជូនទៅសម្តេច ដោយបានអះអាង​ថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ឃ្លាំង មានមុខរបរនេសាទត្រី ៨០ភាគរយ ធ្វើចំការ ធ្វើស្រែ១៥ភាគរយ និងលក់ដូរ៥ភាគរយ គឺក្នុងន័យថាប្រជាពលរដ្ឋរស់នៅទៅនេះមានមុខរបរជាអ្នកនេសាទត្រី មករាប់ជំនាន់មក​ ហើយពឹងផ្អែកទៅលើនេសាទ គ្មានស្រែគ្មានស្រូវ សុំឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញជលផល ជួយបន្ធូរបន្ថយ ហើយសុំដាក់មោងក្រឡា២ហ៊ុនកន្លះប្រវែង១៥០ម សុំកុំអោយជលផលយកពន្ឋ ដ្ឋព្រមទាំងសុំឲ្យសមត្ថកិច្ចជលផល ជួយបង្រ្កាបបទល្មើសឆ្នុក រុញស៊ីបនិងយ៉ាងកាវ ព្រមដែលមានឈ្មោះ សេង ហុង (ហៅក្បាលដែក)រស់នៅមាត់ខ្លា  ដែលកំពុងតែបំផ្លាញមឆ្ឆាជាតិ ដោយ សមត្ថកិច្ចជលផលកំពង់ឃ្លាំង មិនខ្ចីអើពើ និងលោក សេង ហុងបំផ្លាញពូជត្រី បើមិនដូច្នេះទេមឆ្ឆាជាតិនិង​បាត់បង់មិនខាន។