រថយន្តបែនម៉ាកហុីយ៉ានដាយបុកម៉ូតូវេវបណ្ដាលអោយសា្លប់ម្នាក់

0

ខេត្តកំពង់ធំ៖ បុរស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តហុីយ៉ាន់ដាយបុកអ្នកជិះម៉ូតូវេវហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7.30នាទីព្រឹកថ្ងៃទី៩ខែមករាឆ្នាំ២០១៧នៅចំណុចភូមិក្រវ៉ាឃុំក្រវ៉ាស្រុក

បារាយណ៍ខេត្តកំពង់ធំ។តាប្រភពពត៏ពីសមត្ថកិច្ចចរាចរណ៍បានបង្ហើបអោយដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូនិងរថយន្តធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូងតាមបណ្ដោយផ្លូវរុក្ខតេជោលុះមកដល់ចំណុចកើតហេតុម៉ូតូបានជិះទៅប៉ះបង្កាន់ដៃស្ពានហើយបានដួលបោកមកលើថ្នល់ស្រប់ពេលនោះរថយន្តហុីយ៉ាន់ដាយពណ៍សរពាក់ស្លាក់លេខភ្នំពេញ3.D.2294ដែលបើកបរដោយឈ្មោះកែបសែមភេទប្រុសអាយុ៥១ឆ្នាំរស់នៅភូមិព្រែកស្ពឺស្រុកស្នួលខេត្តក្រចេះបានបើកគិនជនរងគ្រោះបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។សមត្ថកិច្ចដដែលបានបន្តថាជនរងគ្រោះឈ្មោះស៑ុនឈឿនភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិសំពៅលូនឃុំជើងដើងស្រុកបារាយណ៍ខេត្តកំពង់ធំចំណែកអ្នកបើកបររថយន្តបង្កឈ្មោះកែបសែមត្រូវបានឃាត់ខ្លួនយកទៅសាកស៑ួនៅនគរបាលស្រុកដើម្បីចងក្រងសុំណុំរឿងបញ្ជូនទៅតុលាកាវត្ថុតាងដែលបង្កហេតុមានរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រងចាំដោះស្រាយនៅពេលក្រោយចំណែកសាកសព្វត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យ ៕