VIDEO ផ្ទះលើកខ្នងទី២០ អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសាងសង់ជូនអតីតយុទ្ធជន

0

កំពង់ធំៈ អតីតយុទ្ធជនកម្ពុជា ត្រូវ​បានយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដោយគ្រួសារក្រុមគ្រួសារអតីតយុទ្ធជន ជាគ្រួសារដែលមានគុណបំណាច់លើប្រទេសជាតិ កន្លងមក ក្នុងការធ្វើពលីកម្មដើម្បីប្រទេសជាតិ មាតុភូមិ ឆ្លងកាត់សឹកសង្រ្គាមដណ្តើមយកជ័យជំនះ រកសន្តិភាពជូន ប្រជាជាតិទាំងមូលឲ្យរស់នៅបានសុខសាន្ត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់តួនាទី ឲ្យឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារប្រធានសមាគមអតីតយុទ្ធជន ស្រុក ក្រុង ឃុំ សង្កាត់ ចុះស្រាវជ្រាវ ដដល់មូលដ្ឋានដែលអតីតយុទ្ធជន រស់នៅដើម្បីពិនិត្យជាក់ស្តែងពីការរស់នៅ ជីវភាព ទុក្ខលំបាក និងភាពខ្វះខាត ដើម្បីមានវិធានការជួយជាបន្ទាន់ ដោយមិនបណ្តោយឲ្យគ្រួសារអតីតយុទ្ធជនរងទុក្ខវេទនា និងភាពខ្វះខាតដោយ​ពុំ​មាន​​ការមើលថែរពីអាជ្ញាធរឡើយ។

ជាក់ស្តែងគេហដ្ឋានខ្នងទី២០ ដែលជាអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជា បានសមាគមអតីតយុទ្ឋជន​កម្ពុជាខេត្តកំពង់ធំ​សាងសង់ជូនអតីតយុទ្ឋជន​ដែលខ្វះខាត​គ្មាន​ទីលំនៅពិតប្រាកដឈ្មោះសុខ សុវណ្ណ ជាជនពិការរស់នៅភូមិស្លាក់ក្រាញ់ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានប្រគល់គេហដ្ឋានថ្មីជូន  លោក សុខ សុវណ្ណ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧  ដោយឧត្តមសេនិយត្រី សោម ស៊ុន  មេបញ្ជាការតំបន់សឹករងកំពង់ធំ ប្រធានសអក ខេត្តកំពង់ធំ និងសហការី រួមជាមួយលោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង និងសហការី បានផ្តល់ជូនគ្រួសារគាត់បន្ថែមទៀតនូវអង្ករចំនួន២៥គីឡូក្រាម មីយើងមួយកេស និងថវិកាចំនួន១៥០០០០រៀល ។

ក្នុង ឳកាសនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរដល់ ក្រុមគ្រួសារអតីតយុទ្ធជនពិការ ឲ្យថែរក្សាសុខភាព មើលថែរកូនចៅ ជម្រុញឲ្យកូនចៅបានចូលរៀនសូទ្រ ដើម្បីក្រេបជញ្ជក់ចំណេះដឹង បំរើជាតិមាតុភូមិនៅថ្ងៃអានាគត់ ហើយក៏បានសង្កត់ធ្ងន់ទៅលើការប្រុងប្រយ័ត្ន ទៅលើទ្រព្យសម្បត្តិរៀបចំទុក​ដាក់ឲ្យបានសមរម្យ ចៀសវាងមានអគីភ័យកើតឡើង ដោយសារតែឈានដល់រដូវក្តៅងាយនិងរងគ្រោះបាន។                 ដោយ  ប៊ុន  រដ្ឋា