ឯកឧត្តម សុខ លូ អភិបាល​ខេត្តកំពង់ធំថ្មី ប្រមានធ្ងន់ៗមន្ត្រីណាពាក់ព័ន្ឋនឹងបទល្មើសដកខ្លួនជាបន្ទាន់

0

កកំពង់ធំ៖លោក ឯកឧត្ត សុខ លូ ទើបបានទទួលតំណែងថ្មី និងទទួលបានប្រជាប្រិយភាពក្នុងខេត្តកំពង់ធំ ទាំងមូល ធ្វើឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋស្វាគមន៍​ ចំពោះការគ្រងតំណែងរបស់ឯក=ត្តម  សុខ លូ ជាអភិបាលខេត្តកំពង់ធំ ដើម្បីដឹកនាំភាពរីកចំរើនក្នុងខេត្តបន្តទៀត ។

ឯកឧត្តម សុខ លូ ក្រោយពីទទួលបានតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក៏បានធ្វើពិធីជួបសំណេះ​សំណាលជាមួយនឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រមាណជាង ១៣០ នាក់ នៅព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដើម្បីបង្កើនភាពជិតស្និទ្ធ រវាងថ្នាក់ដឹកនាំខេត្តជាមួយនឹងមន្រ្តីរាជការ ក៏ដូចជាសហការរួមគ្នា កសាងអភិវឌ្ឍន៍ខេត្តកំពង់ធំ ឲ្យទទួលបានភាព​ល្អប្រសើរ ។

ឯកឧត្តមសុខ លូ បានស្នើឲ្យប្រធានអង្គភាពទាំងអស់ខិតខំប្រឹងប្រែងធ្វើការងារទៅតាមតួនាទីភារកិច្ចរៀង​ៗ​ខ្លួន ពេល​ឈប់សម្រាកត្រូវមានសុំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ  ត្រូវពង្រឹងការអនុវត្តច្បាប់​ការងារក្នុងការបំរើ​សេវាសាធារណៈ​ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយចេះចែករំលែកការងារកុំក្តោបការងារធ្វើតែម្នាក់ឯង  ខិតខំពង្រឹង​សមត្ថភាពខ្លួនទោះបីមានអាយុច្រើនក៏ដោយ ត្រូវសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាទាន់សម័យទំនើប ដើម្បីយល់ដឹងពី​ហេតុការក្នុងខេត្ត ក៏ដូចជាតាមប្រទេសផងដែរ ។

ក្នុងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រមានធ្ងន់ៗថា មន្ត្រីណាដែលជាប់ពាក់ព័ន្ធនិងបទល្មើស ដូច​ជាបទល្មើសជលផល បទល្មើសព្រៃឈើ និងបទល្មើសគ្រឿងញៀន ត្រូវអោយដកខ្លួនចេញជាបន្ទាន់ និងត្រូវខិតខំ​ទប់ស្កាត់បទល្មើសគ្រឿងញៀន  និងបានសុំមន្ត្រីទាំងអស់ត្រូវចេះសហការណ៍សាមគ្គីគ្នាផ្ទៃក្នុង​ល្អដើម្បីដឹកនាំ​អង្គភាព​របស់ខ្លួនឲ្យទទួលបានជោគជ័យ ។

ដោយ  ប៊ុន  រដ្ឋា

សុផាតកំពង់ធំ