ពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្ត កំពត

0

ខេត្តកំពតៈ   កាលពីព្រឹកថ្ងៃទី១២ខែ មករា ឆ្នាំ២០១៧ មានធ្វើពិធី ប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ព្រំ-សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមស-ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ។
ន្ទាប់ពីមតិស្វាគមន៍ របស់ឯកឧត្ដមចាន់-ចេស្ដាអភិបាលនៃគណៈភិបាលខេត្តបានជំរាបជូនអោយដឹងអំពីសភាពការណ៍ទូទៅព្រមទាំង វឌ្ឍនភាពរីកចម្រើន និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង ការផ្ដល់សេវារដ្ឋបាលសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងគួរឲ្យមោទនភាពរួចមក។
យោងអនុក្រិត្យលេខៈ ១២៤៦ អនក្រ.តតចុះថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពី ការតែងតាំង មន្ត្រីរាជការ សម្រេច តែងតាំងឯកឧត្ដម នៃ-គង់ ឋានន្តរសក្ដិវរមន្រ្តី ថ្នាក់លេខ២ ឲ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈភិបាលខេត្ត ។
ឯកឧត្ដម ព្រំ-សុខា បានមានប្រសាសន៍ថ្លែងការកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ មន្ត្រីរាជការ មន្ទីរ អង្គភាព ជំនាញ ជុំវិញខេត្ត ដែលតែងតែបានសហការគ្នាល្អក្នុងការកសាង អភិវឌ្ឍន៍ ព្រមទាំងថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។
ឯកឧត្ដមព្រំ-សុខា ក៏បានផ្ដាំផ្ញើដល់ ឯកឧត្ដមនៃ-គង់ដែល ទើបតែងតាំងនិងប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ ព្រមទាំងមន្ត្រីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លំាងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត បន្តយកចិត្តទុកដាក់សហការជម្រុញពង្រឹង សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អថែមទៀតនៅក្នុង មូលដ្ឋាន និងពង្រឹង ថែរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ ពិសេសត្រូវជម្រុញពង្រឹងអនុវត្តន៍ច្បាប់ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរថែមទៀត។