ឈើសន្ន័និធិជាច្រើនម៉ែតគូមត្រូវ សមត្ថកិច្ចចុះបង្រ្កាបក្នុងដែនសហគមន៍តែបានប្រជាពលរដ្ឋរារាំង

0

ព្រះវិហារ. ឯឧត្តមអភិបាលខេត្តព្រះវិហារ បានចេញបញ្ជាឲកំលាំងចំរុះចុះប្រត្តិបតិ្តការ បង្ក្រាបឈើមូលដែរក្រុុមឈ្មួញឃុបឃិតគ្នាចូលអាឈើក្នុងដែនសហគមន៍ជាំតាម៉ឺន ក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារកាលពីថ្ងៃទី១២ ខែមករានេះត្រូវប្រជាពលរដ្ឋយល់ច្រឡំថាសមត្ថចុះបង្ក្រាបមានបរិស្ថាននិងអាវុធហត្ថកាងឈើ។
ប្រជាសហគមន៍និងពលរដ្ឋនៅក្នុងសហគមន៍ជាំតាម៉ឺនប្រមាន២០០នាក់បានប្រមូលគ្នាមកឃាត់រថយន្ដតាកុម៉ាមួយគ្រឿងនិងរថយន្ដអារ៉េវដឹកឈើ៤គ្រឿងចេញពីព្រៃសហគមន៍ខាងលើសង្ស័យថាសមត្ថកិច្ចខាងលើកាងឈើចេញពីព្រៃ ។ប្រធានសហគមន៍បានឲដឹងថា មានឈ្មួញលួចចូលមកអាឈើហើយដឹកចេញទៅបាត់ដោយពួកគាត់ស្មានថាក្រុមទាំងនេះទើបពួកគាត់លើកគ្នាមកឃាត់រថយន្ដទាំងនោះដោយភាគច្រើនមានអ្នកកាងនៅពីក្រោយទើបពួកគាត់ធ្វើបែបនោះ។
លោកមេឃុំ ហឹប ហ៊ឺនបា នឲដឹងថាប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើគាត់មិនឲរថយន្ដទាំងនោះដឹកឈើចេញមកក្រៅដោយពួកគាត់ឲទំលាក់ឈើដាក់ក្នុងដែនសហគមន៍ទុកឲពួកគាត់ថែរក្សា ហើយបើចង់ដឹកឈើខាងលើចេញត្រូវ ធ្វើផ្លូវលំមួយខ្សែរជូនពួកគាត់និងត្រូវមានសំណងជាថវិការជូនសហគមន៍ទើបពួកគេឲដឹកចេញ។
ឯឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារបានប្រាប់អ្នកយកព័ត៌មានឲដឹងថា ដោយមានប្រជាជនរាយការណ៍ថាមានការឃុបឃិតគ្នាជាមួយនិងជនខិលខូចមួយចំនួនក្នុងសហគមន៍ជាំតាម៉ឺនបានបើកដៃឲក្រុមឈ្មួញឪកាស់និយមមួយចំនួនចូលអាឈើក្នុងដែនសហគមន៍ដោយយកលេះថាមានច្បាប់សំរាប់សាងសង់លំនៅដ្ឋានជាថ្នូនិងថវិការមួយចំនួន ហើយដោយហេតុដូចនោះឯឧត្តមបានឲមន្ត្រីចុះសើបអង្កេត ទទួលបានដូចខាងលើនោះឯឧត្តមបានឲកំលាំងចំរុះដឹកនាំដោយមន្ត្រីបរិស្ថានដែនជុំរកសត្វព្រៃចុះបង្ក្រាប់ ពេលចុះបង្ក្រាប ឃើញឈើមូលនិងឈើអាជាច្រើនម៉ែតគូប ដោយពិបាក់ក្នុងការដឹកជញ្ជូនទើបឲជួលរថយន្ដខាងលើនោះដឹកចេញពីព្រៃតែមិនទាន់ផុតពីព្រៃផងមានសមត្ថកិច្ចរាយការថាជួបរឿងហេតុខាងលើនោះតែម្ដង។ ដោយពួកគាត់យល់ច្រឡំហើយមានការញោះញុងពីក្រុមខិលខូចផងនោះទើបពួកគាត់ចាន់បោកក្រុមទាំងនោះ តែដោយសារមានការនែនាំពន្យល់បង្ហាញពីមន្ត្រីជុំនាញ ទើបពួកគាត់ឲរថយន្ដនិងឈើទាំងនោះឲយកមករក្សាទុកនៅ បរិស្ថាន ព្រៃវែង ក្នុងឃុំយាង ។
ឯឧត្តមបានបន្តទៀតថាឈើខាងលើជាឈើសន្និធិ គ្មានម្ចាស់ ហើយឯឧត្តមនិងដាក់ការសើបអង្កេតតាមដានជនខិលខូចមួយចំនួនទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។ហើយមកដល់ពេលនេះក្រុមកំលាំងចំរុះបានប្រត្តិបត្តិការណ៍រុករកជាបន្តទៅទៀតនៅក្នុងដែនសហគមន៍ខាងលើ។
មាន វណ្ណតារា