លោក ជូ សារុន ÷បើទោៈបី ភារកិច្ច និងការងារក្នុងឆ្នាំចាស់ទទួលបានជោគជ័យក្នុងកិច្ចការ បង្ការ បង្ក្រាប សង្គ្រោៈ តែកម្លាំងអាវុធហត្ថមិនដេកលក់ទេ គឺមានភារកិច្ចផ្សេងត្រូវអនុវត្ត

0

កំពង់ស្ពឺៈ   លោក សរ សុពុត្រា អភិបាលរងខេត្តជាដំណាងដ៏ខ្ពង់ខ្ពស់ របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលក្នុងអង្គប្រជុំត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ចនិងការងាររបស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១៥ ខែមករា ឆ្នាំ០១៧ដែលមានការចូលរួមពី តំណាងតុលាការខេត្ត ឧត្តមសេនីយ៏ត្រីមេញ្ជាការ លោកឧត្តមសេនីយ៏ត្រីស្នងការនគរបាល អភិបាលក្រុង ស្រុក នាយអាវុធហត្ថទាំងចំនួន ៩៨នាក់ ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន បានលើកឡើងអំពីការងារឆ្នាំ២០១៦កន្លងទៅថាជាការពិតកម្លាំងកងរាជអាវុធហត្ថបានបំពេញការងារការពារសន្តិសុខ និងសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជារាល់ថ្ងៃដោយមិនខ្លាចការនឿយហត់ ហើតការបំពេញតួនាទីប្រកបដោយភាពសុក្រិត ថ្លៃថ្នូរ ម៉ឺងម៉ាត់ ក្នុងឋានៈតួនាទីជាយោធាច្បាប់ ជាមន្ត្រីអនុវត្តច្បាប់ បានធ្វើឲ្យកងកម្លាំងអាវុធហត្ថយើងមានការជឿជាក់ ទុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួមទាំងថ្នាក់ដឹកនាំលើការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាពិសេសបើទោៈបីក្នុងមូលដ្ឋានមានសុខសុវត្តិភាព១០០%មែនតែកម្លាំងរបស់អង្គភាពមិនបានដេកលក់នោៈដែរ ពោលគឺមានការងារជាច្រើនចំពោៈមុខសម្រាប់អនុវត្តបន្តផងដែរ ។ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺបានលើកឡើងដោយបង្ហាញនៅកាយវិការ ជឿជាក់ទុកចិត្តមកកម្លាំងដ៏មុតស្រួចរបស់អាវុធហត្ថថា បើទោៈអាវុធហត្ថមានកម្លាំងតិចនៅក្នុងការងារសម្រាប់ប្រត្តិបត្តិការណ៏ផ្សេងៗ តែអាវុហត្ថបានបំពេញតួនាទីយ៉ាស្វាហាប់ក្នុងការប្រយុទ្ធប្រឆាំងអំពើល្មើសច្បាប់នានាក្នុងតំបន់បានយ៉ាងប្រសើរ ។ លោកអភិបាលរងបានលើកឡើងបន្តថា អាវុធហត្ថយើងមានការមមាញឹកដោយដៃម្ខាង បង្ការ បង្ក្រាប សង្គ្រោៈ ដៃម្ខាងដោៈស្រាយការងារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជំរំជំរកស្នាក់នៅ ជាមួយរយៈនេៈមិនថាតែនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទេ នៅតាមបណ្តាមូលដ្ឋានក្រុង ស្រុក ស្នាការសន្តិសុខ នានាពិជាមានការអភិវឌ្ឍន៏យ៉ាងប្រសើរ ។ ជាការពិតណាស់យើងកងកម្លាំងកាលណាប្រទេសមានសន្តិភាពពេញ ត្រូវធ្វើការងារដើរទន្ទឹមគ្នារវាងការងារ បង្ការ បង្ក្រាប សង្គ្រោៈនិងការអភិវឌ្ឍន៏ឲ្យស្របទៅតាមប្រទេសដែលកំពង់អភិវឌ្ឍន៏របស់យើង ។