អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកន្ទួតមួយខ្នងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ!

0

ព្រះវិហារៈ  អាគារស្នាក់ការ គណបក្សប្រជាជនកម្ពុជាមួយខ្នង មានទំហំ៨x១២ម៉ែត្រ សាងសង់ឡើងអស់រយៈពេល ២ខែ ដោយចំណាយអស់ទឹកប្រាក់ជាង៥០០០$អាមេរិច ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សខេត្ត រួមទាំងឯកឧត្តម អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្សប្រជាជនថ្នាក់ខេត្ត និងមូលដ្ឋាន សរុប៥០០នាក់ មានទីតាំងឋិតក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ប្រធានគណៈកម្មាធិការ គណបក្សស្រុកជាំក្សាន្ត លោក ជា គឹមសេង បានបញ្ជាក់ថា ស្រុកជាំក្សាន្ត មាន១គណៈកម្មាធិការ គណៈបក្សស្រុក ៨គណៈកម្មាធិការគណៈបក្សឃុំ ៥៣សាខាបក្ស ២០៨អនុសាខាបក្ស ១,៦០៩ក្រុមបក្ស និងមានសមាជិកសរុប ២០,១៤៦នាក់ ហើយសម្រាប់ការងារបោះឆ្នោតក្រុមព្រឹក្សាឃុំ អាណត្តិទី៤ខាងមុខនេះ ស្រុកជាំក្សាន្តមានការិយាល័យបោះឆ្នោតចំនួន ៦៨ការិយាល័យ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតសរុប ២៧,៤១៣នាក់ ក្នុងនោះសមាជិកបក្ស ២៤,៨៩៤នាក់ ។ ដោយឡែកឃុំកន្ទួតមានការិយាល័យបោះឆ្នោតចំនួន៩ការិយាលយ័ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត សរុប៣,០៩៩នាក់ សមាជិកបក្សមានចំនួន ២,៧៣៥នាក់ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ខេត្តព្រះវិហារ មានប្រសាសន៍ថា សមិទ្ធផល សម្រេចបានរយៈពេលកន្លងមក មានការរីកចម្រើនទាំងសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ ហើយហេដ្ឋារចនាសម្ព័ន្ធ និងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៍ដោយសារគណបក្សប្រជាជន បានដាក់ចេញនូវផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៤ សម្រាប់ការងារដឹកនាំបន្តទៀតនៅឆ្នាំ ២០១៧ ។
ឯកឧត្តម មាស សុភា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ ថ្នាក់ កណ្តាលចុះជួយខេត្ត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រាច់បាន និងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនភូមិ ឃុំ និងស្រុក ដែលបានអនុវត្តការងាររបស់គណបក្ស ពិសេសជុំវិញការងារអភិវ្ឍន៍ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកបានល្អប្រសើរ ។ ឯកឧត្ដមបន្តថា ចំពោះសមិទ្ធផលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការខិតខំប្រឹងប្រែងរបស់គណបក្សក្នុងមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវកម្មវិធី គោលនយោបាយរបស់គណបក្សប្រជាជនកកម្ពុជា ដំណាក់កាលទី៣របស់រាជ រដ្ឋាភិបាលយ៉ាងពិតប្រាកដដែលចេញពិសន្ទៈ របស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសអ្នកដឹកនាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះសប្បុរស់ជន ដែលបានផ្តល់ទាំង ថវិការ និងសម្ភារៈផ្ទាល់ខ្លួន ចូលរួមកសាងអាគារស្នាក់ការគណបក្សឃុំកន្ទួត ដូច្នេះយើងទាំងគ្នាត្រូវបន្តខិតខំយកចិត្តទុកដាក់ គាំទ្រ គណបក្សបន្ត ពិសេសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ត្រូវនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីស្រើសរើសអ្នកដឹកនាំក្នុងមូលដ្ឋានដែលខ្លួនអាចទុកចិត្ត ក្នុងការបំរើប្រជាជនពិតប្រាកត ។ដោយ  សួន លីណា