សម្ពោធឆ្លងកុដិនិងសមិទ្ធផលនានាវត្តនៅវត្តសំរោងថ្មីស្រុករំដួល

0

៖លោកសេនីយ៍ឯកព្រំមរណៈអគ្គមេបញ្ជាការរងកងទ័ពជើងគោកនៅព្រឹកថ្ងៃទីក២៣ខែមករាឆ្នាំ២០១៧នេះបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលនានានៅវត្តសំរោងថ្មីស្ថិតក្នុងភូមិត្រពាំងដំរីឃុំកំពង់អំពិលស្រុករំដួល    ព្រមទាំងមានការនិមន្តចូលរួមពីព្រះតេជគុណវិសុទ្ធញាណមុំសយព្រះមេគណខេត្តនិងប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សអស់លោកលោកស្រីជាសប្បុរសជនពុទ្ធបរិសទ័ជិតឆ្ងាយចំណុះជើងវត្ត៩ជិត១០០០ពាន់នាក់ផងដែរ។ឧត្តមសេនីយ៍ឯកព្រំមរណៈបានធ្វើកោតសរសើរដល់ព្រះគ្រូចៅអធិការវត្តសំរោងថ្មីនិងអាជ្ញាធរដែនដីព្រមទាំងប្រជាពុទ្ធបរិសទ័ជិតឆ្ងាយដែលបានចូលរួមជាបច្ច័យរួមចំណែកកសាងសមិទ្ធផលនៅទីអារាមនេះអោយមានការរីកចំរើនជាបន្តបន្ទាប់ហើយត្រូវដាក់អោយសម្ពោធនាថ្ងៃនេះ។លោកឧត្តមសេនីយ៍ឯកបានមបន្តទៀតថាពុទ្ធសាសនាគឺបានដើតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សធ្វើអំពើល្អស្គាល់បាបនិងបុណ្យអប់រំអោយដើរផ្លូវត្រូវហើយព្រះពុទ្ធសាសនានេះគឺព្រះពុទ្ធជាបង្កើតឡើងដើម្បីអោយមនុស្សលោកយើងប្រតិបត្ត័តាមគន្លងព្រះសាម្មាសាម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ហើយប្រទេសជាតិយើងមានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចំរើនទាំងពុទ្ធចក្រនិងអាណាចក្រដូចសព្វថ្ងៃនេះដោយសារការដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជានារដ្ឋមន្ត្រី។លោកសេនីយ៍ឯកក៏បានធ្វើការអំពាវនាវដល់អាជ្ញាធរ ព្រះសង្ឃលោកគ្រូអ្នកគ្រូមាតាបិតាសិស្ស សិស្សានុសិស្សត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនកុំអោយវាជ្រាបចូលក្នុងមូលដ្ឋានយើងនិងត្រូវអប់រំកូនចៅអោយនៅអោយឆ្ងាយពីគ្រឿងញៀនពីព្រោះគ្រឿងញៀនវាបានបំផ្លាញសង្គមជាតិនិងធ្វើអោយសីលធម៌សង្គមធ្លាក់ចុះ។លោកឧត្តមសេនីយ៍បានប្រគេនបច្ច័យដែលជំពាក់គេក្នុងការសាងសង់ចំនួន៨លានរៀលផងដែរ៕