​ខេត្តស្ទឹងត្រែង​សំណូមពរ​ឲ្យ​ខេត្ត​ខា​ញ់​ហ៊រ​ជួយ​បណ្តុះបណ្តាល​ផ្នែក​និស្សិត​ពេទ្យ​

0

​ ​ស្ទឹងត្រែង​៖​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​ជំរាប់​ជូនទៅ​អភិបាលខេត្ត​និង​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ខា​ញ់​ហ៊រ​ឲ្យ​ជួយ​ផ្តល់នូវ​អាហារ​រូបករណ៍ ដល់​និស្សិត​ខេត្តស្ទឹងត្រែង និង​ជួយ​បណ្តុះបណ្តាល​ផ្នែក ឯកទេស​ជំនាញ​ដល់​គ្រូពេទ្យ​ដើម្បី​ជួយ​លើក​ត​ម្កើ​ន​ធនធានមនុស្ស​នៅក្នុង​ខេត្តស្ទឹងត្រែង ឲ្យ​មានការ​រីកចម្រើន ។​ ​

ក្នុងជំនួប​ប្រជុំ​ជា​ផ្លូវការ រវាង​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ ខេត្ត​ខា​ញ់​ហ៊រ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម លោក កុល សំអុល អភិបាលខេត្ត មានប្រសាសន៍ថា​៖ កត្តា​ធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ​គ្រប់គ្រាន់ អាចជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចំរើន​គួប​ស្សំ​នឹង​សក្តានុពល​ធនធាន​ក្នុងប្រទេស​និ​មួយៗ មាន​ភាព​សំបូរបែប ដែល​អាស្រ័យទៅលើ​ធនធានធម្មជាតិ​ផង និង​ភាព​ឆ្នៃប្រឌិត​ផង ។​ ​

លោក​អភិបាលខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍​សំណូមពរ ទៅ​អភិបាលខេត្ត​ខា​ញ់​ហ៊រ ឲ្យ​ជួយ ផ្តល់​អាហារ​រូបករណ៍ និង​ផ្ក​ល់​ឯក​ក​ទ្ទេស​ជំនាញ ដល់​និស្សិត​ពេទ្យ​សំរាប់​ជំរុញ​លើ​វិស័យនេះ ឲ្យ​មាន​ភាពរឹងមាំ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​ជំនួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​បក្ស និង​រដ្ឋ​ខេត្ត ស្ទឹងត្រែង​សំណូមពរ​ដោយ​ត្រង់​ចំពោះ​ខេត្ត​ខា​ញ់​ហ័​រ ទី​១ សូមជួយ​បណ្តុះបណ្តាល​និស្សិត​របស់​ខេត្តស្ទឹងត្រែង អាច​ថា មួយឆ្នាំ ឬក៏​មួយពេល​៨​នាក់ ដើម្បី​បន្ត​ការសិក្សា​នៅ​ខេត្ត​អាងយ៉ាង មានកម្ម​វិធី​បង្រៀន​ភា​សា​វៀតណាម​មុនពេល​ចូលរៀន ជំនាញ​ផ្សេងៗ ទី​២​ភ្ជាប់​ជាមួយនេះដែរ សូម​សំណូមពរ​ឲ្យ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​និស្សិត​ពេទ្យ ធ្វើ​កម្មសិក្សា​នៅ​ខេត្ត​ខា​ញ់​ហ័​រ ។​

​លោក ត្រុន សឺត​ហាយ អភិបាលរង ប្រចាំការ ខេត្ត​ខា​ញ់​ហ័​រ សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​មានប្រសាសន៍​ទ​ទួល​ស្គាល់​ថាៈ ប្រទេស​កម្ពុជា​មកដល់​បច្ចុប្បន្ន​មានការ​រីកចំរើន​ច្រើន ហើយ​ខេត្ត​ខា​ញ់​ហ័​រ និង​ខេត្តស្ទឹងត្រែង​ក៏បាន​ចង​សម្ព​ន័​មិត្ត​ដ៏​ល្អ​សំរាប់​ជួយ​គ្នា​ទៅវិញទៅមក ។​ ​

លោក​អភិបាលរង​ខេត្ត​ប្រចាំការ​មានប្រសាសន៍​អះអាងថា​៖ រាល់​សំណូមពរ​ដែល អភិបាលខេត្ត​ស្ទឹងត្រែង​បានស្នើ​សុំ លោក​នឹង​រាយការណ៍​ជូនទៅ​អភិបាលខេត្ត​ខា​ញ់​ហ័​រ និង រៀបចំ​គម្រោង​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ចំពោះ​ការបញ្ជូន​សិក្ខាកាម​មក​បំពេញ​កម្មសិក្សា និង​ជំរុញ​ឲ្យ​បាន​តាម​សំណូមពរ និង​អំពី​បរិ​មាណនៃ​សិក្ខាកាម​របស់ សាលា​ពេទ្យ​លោក​និង​រៀបចំ​ពិភាក្សា​ឲ្យ​បាន​សមរម្យ​និង​ផ្តល់​ព័​ត៌​ជូន​ឲ្យ​បាន​ឆាប់ ដើម្បី​មក​សិក្សា​នៅ​ខេត្ត​ខា​ញ់​ហ័​រ​។​ ​

លោក ទ​ន វុទ្ធី អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សំដែង​ការគាំទ្រ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​ខា​ញ់​ហ័​រ​ប្រទេស​វៀតណាម បានទទួល​យក​នូវ​សំណូមពរ ពី​ឯកឧត្តម​អភិបាលខេត្ត​ស្ទឹងត្រែង ហើយ​កាតព្វកិច្ច​នេះ ជួយ ជម្រុញ​ឲ្យ​ផ្នែក​សុខាភិបាល​នៅ​ខេត្តស្ទឹងត្រែង កាន់តែ​ទទួលបាន​ឯកទេស​ជំនាញ​ផ្សេងៗ សំរាប់​បំរើការ ជួយ​ដ ល់​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ទទួលបាន​ទាំង​បរិមាណ​ទាំង​គុណភាព ៕DSC00285 DSC00293 DSC00317