អាជ្ញាធរសង្កាត់ចោមចៅធ្វើវេទិកាសាធារណៈឲ្យប្រជាពលរដ្ឋបញ្ចេញមតិ

0

Kim Panha:
ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅ បានរៀចំធ្វើវេទិការសាធារណៈមួយ ដើម្បីឲ្យប្រជាពលរដ្ឋ មានឱកាស បានបញ្ចេញមតិយោបល់ លើកឡើងពីសំណូមពរផ្សេងៗ ជាពិសេសការប្រឈមទៅនឹងផល

លំបាកនានា ដែលពួកគាត់បាន ជួបប្រទះក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ននេះ ជាងនេះទៀតអាជ្ញាធរក៏ចង់ដឹង ពីភាពខ្លាំងនិងភាពខ្សោយក្នុងកិច្ចការរបស់ខ្លួន ដែលបានបម្រើប្រទេសជាតិនិងប្រជាពេលរដ្ឋសព្វថ្ងៃ ទាំងការអភិវឌ្ឍន៏ ការបម្រើសេវាកម្មផ្សេងៗជាដើម។ហើយនៅក្នុងខណៈនោះ កម្មវិធីទាំងមូលបានផ្ដោត សំខាន់ទៅលើបញ្ហាការអនុវត្ត គោលនយោបាល ភូមិឃុំមានសុវត្ថភាព ជាពិសេសបរិស្ថាន អនាម័យនិង សណ្តាប់ធ្នាប់ ដែលកំពុងមានការន្រឈមនៅក្នុងមូលដ្ឋាន។

វេទិការសាធារណៈនោះបានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ក្រោមអអធិបតីភាពលោក ហែម ដារិទ្ធិ អភិ បាលខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមដោយ លោក លោកស្រីដែលជាអភិបាលរងខណ្ឌ នគរបាលនិងកងរាជអាវុធហត្ថខណ្ឌ មន្រ្តីការិយាល័យជុំវិញខណ្ឌ លោកសុទ្ធ សាធ ចៅសង្កាត់ចោមចៅ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។

នៅក្នុងឱកាសនោះ អាជ្ញាធរទាំងសង្កាត់និងខណ្ឌ បានបើកឲ្យប្រជាពលរដ្ឋដែលចូលរួមនៅក្នុងវេទិការ សាធារណៈនោះលើកឡើងពី សំណូមពរ និងការលំបាកនានា ដែលបានលាក់ទុកក្នុងចិត្តយូរមកហើយ ជូនអង្គពិធីបានដឹងនិងបានស្វែងរកដំណោះស្រាយជូនពួកគាត់ ហើយមានបញ្ហាអ្វីត្រូវតែមានភាពក្លាហាន ឡើងនិយាយ មិនឲ្យលាក់បាំងមិននិយាយនៅក្នុងវេទិការ ហើយពេលចប់កម្មវិធីបែរជានិយាយ ក្រោយខ្នង នោះឡើយ។បន្ទាប់ពីទទួលបានការអនុញ្ញាត បើកឲ្យលើកឡើងជាសាធារណៈនោះរួចមក គេសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិ រួមមានភូមិត្រពាំងថ្លឹង ភូមិថ្មគោល និងភូមិជ្រៃកោង បានឡើងមានមតិ យោបល់នៅក្នុងពេលនោះ ដើម្បីឲ្យអាជ្ញាធរបានដឹងនិងទទួលយករាល់សំណូមពររបស់ពួកគាត់យកទៅ ធ្វើការដោះស្រាយ។

នៅក្នុងនោះប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិត្រពាំងថ្លឹង បានលើកឡើងពីបញ្ហាបរិស្ថាននិងអនាម័យ និងសណ្ដាប់ធ្នាប់ ដោយពួកគាត់បាននិយាយសង្កត់ធ្ងន់ ទៅលើការបោះចោលសម្រាមបែបអនាធិបតេយ្យ នៅតាមដងផ្លូវលើទ្រូងផ្លូវវ៉េងស្រេង ពីសំណាក់ក្រុមអាជីវករ នៅក្នុងផ្សារត្រពាំងថ្លឹង ហៅផ្សារយាយម៉េវ និងផ្សារកណា ឌីយ៉ា ។ដែលម្ចាស់ផ្សារទាំងពីរនេះ ហាក់គ្មានវិចារណញ្ញាណ គ្មានសេចក្ដីអៀនខ្មាស បណ្ដែតបណ្ដោយឲ្យ អាជីវកររបស់ខ្លួនបោះចោលសម្រាមពាលវាលពាសកាល មិនបានរកទីតាំងសមស្របណាមួយ ដើម្បីឲ្យពួក គាត់ចោលសម្រាម ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវសារធារណៈនោះឡើយ ជាពិសេសផ្សារត្រពាំងថ្លាំងនោះតែម្ដង បានយកចំណីផ្លូវជួលឲ្យអាជីវករលក់ដូរ បែបអនាធិបតេយ្យមិនខ្វល់ពីការកកស្ទះចរាចរតាមដងផ្លូវនោះ ឡើយ។ និងបញ្ហាមួយទៀតគឺសន្តិសុខដោយពួកគាត់និយាយថា មានបទល្មើសចោរកម្មបានកើតឡើងជាបន្តបន្ទាប់ នៅក្នុងភូមិរបស់ពួកគាត់ ជាពិសេសចោរគាស់ផ្ទះលួច ទ្រព្យសម្បត្តិតែម្ដងបានកើតឡើងទាំងយប់ទាំងថ្ងៃ ។ចំណែកប្រជាពលរដ្ឋភូមិថ្មគោលនិងភូមិជ្រៃកោង បានលើកឡើងពីបញ្ហា ផ្លូវលិចទឹកនិងប្រពន្ធលូបង្ហូរទឹក ដែលពួកគាត់បានជួបការលំបាក ក្នុងការស់នៅនិងធ្វើដំណើរ ប៉ះពាល់ដល់ សុខភាពអនាម័យ ។ប្រជាពលរដ្ឋទាំង៣ភូមិនោះ ក៏បានសំណូមពរសុំឲ្យអាជ្ញាធរទាំងសង្កាត់និងខណ្ឌ ជួយដោះស្រាយរាល់បញ្ហាដែលពួកគាត់បានលើកឡើង ដើម្បីផលប្រយោជន៏រួមតែប៉ុណ្ណោះ។

ទាក់ទិនទៅនិងការលើកឡើងនោះ អាជ្ញាធរបានទទួលយកទៅធ្វើការសិក្សានិងដោះស្រាយជូនពួកគាត់ ហើយនៅក្នុងពេលនោះដែរ អាជ្ញាធរក៏បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តន៏នៅគោលនយោ បាយភូមិសង្កាត់មានសុវត្ថិភាព ទាំងអស់គ្នាឲ្យបានសស្រាក់សស្រាំ ដើម្បីទប់ស្កាត់និងកាត់បន្ថយរាល់បទ ល្មើសនានានៅក្នុងមូលដ្ឋាន៕បក្សីចាំក្រុង