VIDEO អភិបាលខេត្តកំពង់ធំ ជ្រើសយកថ្ងៃ១៤កុម្ភះ ជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់វិស័យព័ត៌មាន

0

 

កំពង់ធំៈ អ្នកសារព័ត៌មាន ទូរទស្សន៍ កាសែត និងគេហទំព័រ ប្រចាំខេត្តកំពង់ធំ ត្រូវបានឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ធ្វើពិធីជួបជុំ សំណេះសំណាលជាមួយនឹងអ្នកសារព័ត៌មាន ដើម្បីបង្កើនភាព​ស្និទស្នាល​ក្នុងថ្ងៃនៃសេចក្ដីស្រលាញ១៤កុម្ភះឆ្នាំ២០១៧និងការពិសារបាយជុំគ្នា។

ឯកឧត្តម សុខ  លូ អភិបាល ខេត្តកំពង់ធំ បានអញ្ចើញអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន មន្ទីរ រដ្នបាលខេត្ត ដើម្បីចែករំលែកនិងផ្លាស់ប្តូរមតិយោបល់ ក្នុងរបបវិស័យសារព័ត៌មាន​ដើម្បីរួមគ្នាអភិវឌ្ឍន៍ខេត្តឲ្យបានរីកចំរើន ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានទាមរឲ្យសារព័ត៌មានគ្រប់អង្គភាព ស្ថាប័ន មុននឹងធ្វើការចុះផ្សាយ សុំឲ្យមានការសួរនាំមន្រ្តីជំនាញ ឬអង្គភាពពាក់ព័ន្ឋ និងរដ្ឋបាលខេត្តជាមុនសិន ដើម្បីចៀសវាង ការចុះផ្សាយដោយព័ត៌មានពុំត្រឹមត្រូវ ព័ត៌មានខ្វះការប្រភព ធ្វើឲ្យបាត់បង់កេរ្តិ៍ឈ្មោះនិងកិត្តិយសអ្នកដ៍ទៃ ។

ក្នុងឳកាសនោះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើ ការទប់ស្កាត់ និង លុបបំបាត់ចោល កុងត្រូលជជុៈអោយអស់, នឹងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ឋបោសសំអាតកុងត្រួលជជុះឲ្យអស់ត្រឹមថ្ងៃទី២០ កុម្ភះ តាមបទបញ្ជារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី អង្គការ ស្ថាប័នអ្នកសារពត័មាន ឬបុគ្គលអែបអាងជាសមត្ថកិច្ច បើពិនិត្យឃើញថា មានការដាក់កុងត្រូលជជុះ ត្រូវរាយការណ៍តាមទូរស័ព្ទមកគណៈបញ្ជាការឯកភាព ស្រុក ខេត្ត ដើម្បីចាប់ដាក់ខ្នោះតែម្តង រីឯឈ្មួញឈើ ឈ្មួញបទល្មើសនេសាទ ត្រូវចាប់ដាក់គុក។

ក្នុងនោះអ្នកសារព័ត៌មាន កងកម្លាំងសមត្ថកិច្ច ដែលមានបំណងមកឈរជើងនៅក្នុងខេត្តកំពង់ធំ ត្រូវមកចុះបញ្ជីរនៅ​មន្ទីរព័ត៌មាន ដោយមានការបញ្ជាក់ចំនួនថ្ងៃស្នាក់នៅ ចំនួនមនុស្ស គោលបំណង ដើម្បីការពារមានជនល្មើសមួយ​ចំនួនអែបអាងជាសមត្ថកិច្ច ជាអ្នកសារព័ត៌មាន ជាអង្គការ មកជំរិតទារលុយពីប្រជាពលរដ្ឋដឹកកសិផល និងផលអនុផលព្រៃឈើបន្តិចបន្តួចជាលក្ខណៈគ្រួសារ សម្រាប់សាងសង់លំនៅដ្ឋាន ។

ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានក្រើនរំលឹក និងកែលំអរស្ដីពីរបបសារពត័មានខ្លៈៗដើម្បីអោយការសរសេរពត័មាន ការយកពត័មាន អោយមាន តុល្យភាព និងគ្នាជៀសវាងការចុៈផ្សាយគ្មានការពិត ធ្វើអោយពត័មានសាប់រលៀប និងគ្មានតំលៃ ក្នុងឱកាសនោៈអ្នកសារពត័មានក៏សំណូមពរអោយខាងគណះកម្មាឯកភាពខេត្ត និងតាមមន្ទីរនានាជុំវិញខេត្ត សហការផ្ដល់ពត័មានដើម្បីអោយអ្នកសារពត័មានចុះយកពត័មានពិតប្រាកដ កុំអោយមានការលាក់លាមធ្វើអោយមានការថ្នាំងថ្នាក់ និងយល់ច្រលំនិងគ្នាកាន់តែជ្រៅទៅៗ មិនមែនអ្នកយកពត័មានចាំយកតែរឿងអវិជ្ចមានរបស់ខេត្តនោះទេ គឺចង់បានពត័មានពិតនិងមាន តុល្យភាពនិងគ្នា ៕ ប៊ុន រដ្ឋា