VIDEO ឧត្តមសេនីយ៍ឯក​​​​​​​​ ឯកមនោ សែន ចុះសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរង កំពុងសិក្សាវិជ្ជាជីវៈនគរបាល នៃសាលានគរបាលជាតិភូមិភាគទី៤

0

ខេត្តសៀមរាបៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯកមនោ សែន បានមានប្រសាសន៍ថា  សិស្សនាយនគរបាល នាយនគរបាលរង គ្រប់រូបត្រូវ យកចិត្តទុកដាក់សិស្សារៀនសូត្រ ដោយធ្វើស្វាយសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ គោរពវិន័យឲ្យបានភ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ត្រូវគោរពឲ្យបានដាច់ខាត នូវរាល់បទបញ្ញត្តិនានា ដែលមានចែក្នុងបទបញ្ជាផ្ទៃក្នុង ប្រកាន់ភ្ជាប់នូវទស្សនៈ (រៀនឲ្យចេះ មិនមែនរៀនឲ្យចប់)   ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឳឯកឧត្តម ដឹកនាំគណៈប្រតិភូ សំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល​​​ និងនាយ នគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ចំនួន១៨០នាក់ ជានារីចំនួន៤៥នាក់ មកពីខេត្តសៀមរាប ខេត្តកំពង់ធំ , ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ ២០១៧ ស្ថិតនៅភូមិក្រពើ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាយ រិទ្ធីស័ក្ក នាយកសាលានគរបាលជាតិភូមិគាគ៤  បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាល សុំសិស្សទាំងអស់យកចិត្តទុកដាក់  ស្វែងយល់ពីសុខទុក្ខ , ទទួលនូវសំណូមពរ និងលើកទឹកចិត្តឲ្យប្អូន ខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងន័យជម្រុញ ឲ្យការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ  ទទួលបានមន្រ្តីនគរបាលជាតិ ដែលមានលក្ខណៈសម្បត្តិគ្របគ្រាន់  មានចំណេះដឹងអំពីវិជ្ជាជីវៈនគរបាលកំរិតបឋម មានការយល់ដឹង អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង មានស្មារតីទទួលខុសត្រូវលើការងារ គោរពប្រតិបត្តិច្បាប់ គោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានបញ្ជូលក្របខ័ណ្ទពេញសិទ្ធជាមន្រ្តីនគរ​បាលជាតិ ។ឯកឧត្តម ឧត្តមសេនីយ៍ឯក​​​​​​​​ ឯកមនោ សែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធា​ននាយកដ្ឋា​ន​​​បណ្តុះបណ្តាល​បានមានប្រសាសន៍ថា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានយកចិត្តទុកដាក់ ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត រយះពេល៥ឆ្នាំ  គឺ២០១៥ ដល់២០១៩ នូវកម្មវិធីកំណែទ្រម្រង់ លើការងារសំខាន់ៗរួមមាន ការដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍន៍កម្មវិធីអប់រំ ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ សិស្សនាយនគរបាល និងនាយនគរបាលរង ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមាន យន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឲ្យ​មានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្រ្ត នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្តាល ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការអង្គភាព ប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅក្រសួង​មហាផ្ទៃ និងគោលនយោបាយ កែទម្រង់កងកម្លាំង ប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រនៃព្រះរាជាណាចក្រកម្ពុជា ។

ដោយឡែកសម្រាប់សិស្ស គុណភាពមិនអាចសម្របសម្រួលបានឡើយ  ពេលត្រឡប់ទៅបំរើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្រ្តីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវ លើការងារមានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន ។

ដោយ  ប៊ុន  រដ្ឋា