គេហទព័រ Facebook ផ្លូវការមួយចំនួនរបស់អាជ្ញាធរជាតិអប្សរាកំពុងត្រូវបានក្រុមចោរលួចចូលគ្រប់គ្រង

0

សៀមរាប៖ អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តអ្នកអាននិងសារធារណជនទាំងអស់ឱ្យបានជ្រាបថា តាំងពីព្រលឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ គេហទំព័រ Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា រួមនឹង Facebook ពាក់ព័ន្ធមួយចំនួន (អាជ្ញាធរ

អប្សរា-ភ្នាក់ងារទេសចរណ៍) ព្រមទាំងគណនី Facebook របស់មន្ត្រីអាជ្ញាធរជាតិអប្សរាផង ត្រូវបានក្រុមចោរលួចចូលនិងគ្រប់គ្រងទាំងស្រុង។

ដូចនេះ ប្រសិនបើមានការផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមផ្សេងៗនោះ គឺជាការបង្ខូចរបស់ក្រុមចោរដែលកំពុងកាន់កាប់តែប៉ុណ្ណោះ។

អាស្រ័យហេតុនេះ ក្នុងខណៈដែលក្រុមជំនាញអាជ្ញាធរជាតិអប្សរាកំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានទាន់ពេល សូមប្រិយមិត្តអ្នកអាននិងសាធារណជនទាំងអស់ មេត្តាជ្រាបនិងកុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះឱ្យសោះ។ អាជ្ញាធរជាតិអប្សរានឹងផ្តល់ដំណឹងជូនប្រិយមិត្តអ្នកអាននិងសាធារណជនវិញ ក្រោយពេលដោះស្រាយបញ្ហានេះរួចរាល់។

សៀមរាបថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧
អាជ្ញាធរជាតិអប្សរា