សមត្ថកិច្ចឧទ្យានុរក្សក្រុមចល័តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងរណាយន្តពីបទចូលអាឈើក្នុងព្រៃឡង់

0

ខេត្តកំពង់៖ ជនសង្ស័យដែលត្រូវបានកំលាំងសម្ថកិច្ចឧទ្យានុរក្សក្រុមចល័តអន្តរាគមន៏ធ្វើការបង្ក្រាបបានកំពុងធ្វើ សកម្មភាពលួចអារឈើនៅក្នុងដែនជម្រកសត្វព្រៃឡង់!


លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែគុម្ភៈ ឆ្នាំ២០១៧នេះថា!ជនសង្ស័យដែលត្រូវបានកំលាំងសម្ថកិច្ចឧទ្យានុរក្សក្រុមចល័តអន្តរាគមន៏ធ្វើការឃាត់ខ្លួនបានខណៈកំពុងតែធ្វើសកម្មភាពលួចចូលកាត់ដើមឈើមួយដ៏ធំដែលមានមុខកាត់០,៩០ម រួមជាមួយវត្ថុ
តាងមានម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង កាលពីវេលាម៉ោង៨.១៥នាទីយប់ថ្ងៃទី១៨ ខែគុម្ភៈ ឆ្នាំ២០១៧នៅចំនុចអូរក្បាលរាំស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ស្រុកសណ្តាន់ ខេត្តកំពង់ធំជនសង្ស័យឈ្មោះ ផាត ទិត្យ
ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា!ដោយសារខ្លួនអត់លុយចាយក៏បានទៅខ្ចីលុយរបស់លោកថៅកែម្នាក់ឈ្មោះ ភា រៀ រស់នៅភូមិឃុំជាមួយគ្នាចំនួន៤០ម៉ឺនរៀល ដោយសន្យាថានិងចូលទៅអារឈើក្នុងព្រៃឡង់ដើម្បីទូរទាត់កាត់ សង់លុយដែលបានខ្ចីគាត់ ហើយលោកថៅកែរូបនោះក៏បានប្រគល់ឲ្យនូវរណាយន្ត១គ្រឿង និងប្រេងសាំង១កាន គ្នា២នាក់ចូលទៅអារឈើ នៅពេលដែលអារដើមឈើទាលធំ១ដើមរលំកំពុងតែរៀបចំច្រៀកស្រាប់តែសមត្ថកិច្ចទៅចាប់ ឃើញដូច្នេះគ្នាគេម្នាក់ទៀតដែលជាអ្នកចាំបោសអាចថ៏រណាឈ្មោះ សានឃើញទាន់ក៏រត់គេចខ្លួនបាត់ទៅ នៅសល់តែរូបគេត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង!ពាក់ព័ន្ធនិងករណីខាងលើ!
លោកប្រធានមន្ទីរបន្តរថា!ដោយសារតែព្រៃឡង់មានទំហំធំ ផ្លូវចេញចូលក្នុងព្រៃមានច្រើនរាប់មិនអស់ ចំណែកសមត្ថកិច្ចជំនាញមានគ្នាតិច ហើយជនសង្ស័យបានប្តូររូបភាពពីការធ្វើសកម្មភាពលួចចូលអារឈើពេលថ្ងៃ មកធ្វើនៅពេលយប់វិញ នៅពេលធ្វើសកម្មភាពពួកគេមានអ្នកកាន់អាយគោមរងចាំមើលផ្លូវ ព្រមទាំងមានអាវុធកែឆ្នៃដាក់តាមខ្លួនទៀតផង បើសមត្ថកិច្ចយើងខ្វះការប្រុងប្រយ័ត្នច្បាស់ជាគ្រោះថ្នាក់!ដែលជាហេតុធ្វើឲ្យការបង្ក្រាបជួបបញ្ហាលំបាកជាខ្លាំង ដូចជាករណីនេះជាដើមទំរាំតែចាប់បានកម្លាំងសមត្ថកិច្ចយើងត្រូវលូនក្នុងព្រៃពេលយប់ងងឹតពៅចំងាយទំរាំចូលទៅចាប់បាននោះ! ជនសង្ស័យម្នាក់នេះត្រូវបានកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាកាដើម្បីចាត់ការតាមផ្លូវច្បាប់!
ជុះវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋក៏បានសំនូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ធំ សូមមេត្តាធ្វើការស្រាវជ្រាវចាប់ខ្លួនមេក្លោងដែលនៅពីក្រោយខ្នងនៃការឲ្យចូលទៅកាប់ទន្ទ្រានព្រៃឡង់នេះឲ្យបានយកមកធ្វើការផ្តន្ទាទោសចំពោះមុខច្បាប់ឲ្យបានតឹងរឹងបំផុត ពីព្រោះពួកនេះគឺជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើ បើមិនដូច្នោះទេ!នោះគឺមិនអាចថែរក្សានិងការពារព្រៃដែលនៅសេសសល់បន្តិចបន្តួចនេះឲ្យបានគង់វង្សនោះឡើយ។