ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធរួមជាមួយគ្រឿងញៀនចំនួន១៤កញ្ជប់តូចធំ

0

ខេត្តរតនគិរីៈ ជនសង្ស័យ២នាក់ប្តីប្រពន្ធរួមជាមួយគ្រឿងញៀនចំនួន១៤កញ្ជប់តូចធំបានរងការបង្ក្រាបពីកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីគ្រាដែលជនសង្ស័យកំពុងជួញដូរនិងប្រើប្រាស់កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុងខេត្តរតនគិរី។

លោកវរៈសេនីយត្រី ហៃ វណ្ណារ៉ាមេបញ្ជាការកងរាជអាវុធក្រុងបានលុងបានអោយដឹងថា ដោយមានការ
សម្របសម្រួលពីលោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រោមការយក
ចិត្តទុកដាក់និងមានបទបញ្ជាពីឧត្តមសេនីយ៏ត្រីគឹមរស្មីមេបញ្ចាការអាវុធហត្ថខេត្តពីការចុះបង្ក្រាបបោសសម្អាតគ្រឿងញៀនកម្លាំងបានឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធរួមជាមួយវត្ថុតាងជាក់ស្តែង។

លោកបន្តថា ជនសង្ស័យ២នាក់ប្តីប្រពន្ធនោះ១.ឈ្មោះ ឈៀង សំណាង ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ប្តី ២.ឈ្មោះ ឈឿន សេងហុង ភេទស្រី អាយុ ៣៦ ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបានរឹបអូសថ្នាំញៀនម្សៅក្រាមពណ៍សថា្លសរុប១៤កញ្ជប់ក្នុងនោះមានកញ្ចប់ថង់ចំនួន២កញ្ជប់ធំម៉ូតូសង់ឌ្រីមសេ១២៥ពណ៌ខ្មៅពាក់ផ្លាកលេខរតនៈគិរី1A-9860ព្រមទាំងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងធ្វើសំណុំបែបបទ បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ដោយ: យក្ខឡោម