មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រងការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋថាមិនមានចំណាត់ការទៅលើរថយន្តដឹកលើសទម្ងន់ និងតទ្រុងខុសទៅនឹងលក្ខណៈបច្ចេកទេស

0

ខេត្តរតនគិរី៖ បើទោះបីជាឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជូនទូទាំងរាជធានី ខេត្ត ក្រុង អោយយកចិត្តទុកដាក់

ចំពោះលើមធ្យោបាយរថយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលពាក់ព័ន្ធទៅនិងបញ្ហាការដឹកជញ្ជូនលើសទម្ងន់កំណត់ ការកែច្នៃតទ្រុងរថយន្តខុសទៅនិងលក្ខណៈបច្ចេកទេសដែលក្រសួងបានកំណត់ដើម្បីធានាអោយបាននូវការខូចខាតផ្លូវថ្នល ស្ពាន ដែលជាបន្ទុករបស់រដ្ឋ ហើយនៅពេលថ្មីនេះកាលពីដើមខែមករា ឆ្នាំ២០១៧នៅក្នុងសន្និបាទបូកសរុបការងារអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកឯកឧត្តមបានលើកឡើងថា ដើម្បីអោយស្មើភាពគ្នានោះ គណៈកម្មការត្រូតពិនិត្យច្បាប់ចរាចរផ្លូវគោកនៅតាមបណ្តាលរាជធានី ខេត្ត ក្រុង ត្រូវតែអនុវត្តការកាត់ទ្រុងរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស នៅនិងកន្លែងតែម្តងដោយមិនគ្មានការយោគយល់ថាអ្នកមាន ឫអ្នកក្រនោះឡើយ។
ប៉ុន្តែជាក់ស្តែងនៅឯខេត្តរតនគិរី ឫមន្ទីរសាធារណៈការ និងដឹកជញ្ជូ្ននខេត្តត្រូវបានរងការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋថានៅមានភាពធូរលុង ព្រោះក្រុមគណកម្មការខេត្តដែលត្រុវបានបង្កើតឡើងគ្រាន់តែបង្កើតឡើងអោយល្អមើលតែប៉ុណ្ណោះដោយមន្ត្រីដែលចុះអនុវត្តន៍ច្បាប់នោះនៅមានការយោគយល់ រឺក៏គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការទទួលលាភសក្តារៈពីសំណាក់តៃកុងឡានជាដើម។
ហេតុដូចនេះហើយទើបបានគេសង្កេតឃើញថានៅមានរថយន្តខ្នាតយក្សរាប់សិបគ្រឿងដែលកំពុងតែធ្វើចរាចរលើទឹកដីនៃខេត្តរតនគិរីនេះ។
ព្រមទាំងមានយាន្តដ្ឋានឥតថ្បាប់ជាច្រើនកន្លែងទៀតនៅក្រុងបានលុងរួមទាំងនៅតាមបណ្តាស្រុកខ្លះដែលជំនាញ ឫក្រុមគណកម្មការមិនទាន់មានចំណាត់ការនៅឡើយទេ។

ក្រុមប្រជាពលរដ្ឋបានលើកអោយដឹងបន្តទៀតថានៅខេត្តរតនគិរីពួកគាត់សង្កេតឃើញថាមានក្រុមជញ្ជីងថ្លឹងរថយន្ត១កន្លែងនៅស្រុកកូនមុំ និងតាមក្រុមគណកម្មការត្រួតពិនិត្យចរាចរផ្លូវគោកចំនួន២កន្លែងផ្សេងទៀតនៅត្រង់ចំណុចភូមិ១សង្កាត់កាចាញ ក្រុងបានលុង តាមបណ្តោយផ្លូវជាតិលេខ៧៨ ទី២នៅត្រង់ចំណុចភូមិប៉កធំឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ នេះពួកគាត់តែងតែសង្កេតឃើញថាអោយតែថយន្តធំៗទៅដល់ឈប់តៃកុងចុះទៅសុីសស៉ូសគ្នាហើយដាក់៣ម៉ឺនរៀលទៅ៥ម៉ឺនរៀលបានយ៉ាងស្រួល។

បើទោះជាដាក់លើសទម្ងន់ ឫក៏តទ្រុងរថយន្តដែលកែច្នៃខុសទៅនិងលក្ខណៈបច្ចេកទេសក៏ដោយ។

ជុំវិញបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក ឃឹម រមនី អនុប្រធានមន្ទីសាធារណ:ការខេត្តបានទេ៕ ដោយ: យក្ខឡោម