លោកពៅ ប៑ុនធឿនអភិបាលនៃគណះអភិបាលស្រុកជីក្រែងចុះទៅដោះស្រាយភាពប៉ះពាល់ដីស្រែប្រជាពលរដ្ឋននៅតំបន់ទំនប់ខ្សាកស្ថិតក្នុងភូមសាស្រ្តឃុំខ្វាវ

0

សៀមរា៖ លោកពៅ ប៑ុន ធឿនអភិបាលស្រុកជីក្រែង និង ក្រុមការងារចុះទៅជួបប្រជាពលរដ្ឋនៅលើខ្នងទំនប់ខ្សាកកាលពីថ្ងៃទី២៨ ខែគុម្ភះឆ្នាំ២០១៧ដើម្បីដោះ
ស្រាយភាពប៉ៈពាល់ដីស្រែប្រជាពលរដ្ឋក្នុងការស្តារនិងជួសជុលទំនប់ប្រវត្តិប្រវត្តិសាស្រ្ត( ហៅទំនប់ខ្សាក) ដែលប្រជាពលរដ្ឋមានដីស្រែនៅខាងលើទំនប់មិនឱ្យគ្រឿងចក្រចូលធ្វើ ។
.សូមបញ្ជាក់ថាះ កាលពីថ្ងៃទី២៧ខែគុម្ភះឆ្នាំ២០១៧ប្រជាពលរដ្ឋននៅក្នុងភូមិខ្វាវ ឃុំខ្វាវចំនួន៤៩គ្រួសារបាននាំគ្នាទៅបញ្ឈប់គ្រឿងចក្រមិនឱ្យបិទទំនប់ចខ្សាក រួចនាំគ្នាមកសាលាឃុំសំុឱ្យលោកមេឃុំដោះស្រាយភាពប៉ៈពាល់រួចសិនចាំធ្វើ ។
.លោកគុញ ហ៑តមេឃុំខ្វាវបានសំណូមពរប្រជាពលរដ្ឋទាំ៤៩គ្រួសារថាចាំថ្ងៃទី២៨ខែគុម្ភះឆ្នាំ២០១៧សុំឱ្យបងប្អូនទៅជួបជុំគ្នានៅលើខ្នងទំនប់ខ្សាកលោកអភិបាលស្រុកទៅជួបដោះស្រាយ ។
.ក្នុងពេលជុំនួបជាមួយប្រជាពលរដ្ឋលោកពៅ ប៑ុនធឿនអភិបាលស្រុកជំរាបជូនប្រជាពលរដ្ឋថា ទំនប់ខ្សាកនេះជាគុំរោងរបស់រដ្ឋាភិបាលរៀបចំស្តារ ស្ថាបនាឡើងវិញព្រោះទំនប់នេះជាទំនប់ប្រវត្តិសាស្រ្ត ។ ចំពោះភាពប៉ះពាល់ទៅលើដីស្រែរបស់ប្រជាពលរដ្ឋលោកនឹងរាយការណ៍ជូនគណះកម្មការដោះស្រាយភាពប៉ះពាល់ថ្នាក់ខេត្ត ដើម្បីចុះមកធ្វើការវាស់វែញ ចុះបញ្ជីតាមគ្រួសារនិមួយៗដែមានដីស្រែនៅខាងលើទំនប់ជួនថ្នាក់ជាតិដើម្បីធ្វើការដោះស្រាយ ។
យោបល់ជំទាស់របស់ប្រជាពលរដ្ឋ
.ប្រជាពលរដ្ឋមិនព្រមផ្តិតមេដៃមុនដោះស្រាយ ព្រោះខ្លាចយកស្នាមមេដៃរបស់ពួកលោកទៅហើយមិនដោះស្រាយ បែរជាថាប្រជាពលរដ្ឋព្រមផ្តិតមេដៃប្រគល់ដីជូនរដ្ឋដោយគ្មានសំណង ។
.លោកគង់ ផល្លាសមាជិកក្រុមព្រឹកក្សាឃុំខ្វាវបានឡើងស្រាយបំភ្លឺជូនប្រជាពលរដ្ឋ និង សួរប្រជាពលរដ្ឋថា តើមានបងប្អូនណាធ្លាប់លក់ដីឱ្យគេទេ ? ប្រជាពលរដ្ឋឆ្លើយថាធ្លាប់លក់ ហើយមានផ្តិតមេដៃឱ្យគេទេ ឆ្លើយថាផ្តិត ។
.លោកសួរបន្តរទៀត មានបងប្អូនណាធ្លាប់ខ្ចីលុយអង្គការធនាគាអភិវឌ្ឍន៍ក្រៅរដ្ឋាភិបាលដែលអត់ ? ឆ្លើយថាធ្លាប់ បានផ្តិតមេដៃលើក្រដាសខ្ចីលុយឬអត់ ? ឆ្លើយថាផ្តិត ។ លោកបន្តទៀតថារឿងផ្តិតមេដៃលើក្រដាសស្នាមដោះស្រាយភាពប៉ះពាល់ដីស្រែនេះវាមិនខុសអីពីរឿងទាំពីរខាងលើនោះទេ បើ អ៑ុំ បងពូ មីងមិនព្រមផ្តិតមេដៃលើឯកសារដែលក្រុមការងារចុះធ្វើនេះ តើក្រុមការងារបានអ្វីដែលជាទីអាងយកទៅសុំថ្នាក់លើដើម្បីយកលុយមកដោះស្រាយជូនប្អូន ។ ប្រជាពលរដ្ឋទាំង៤៩គ្រួសារយល់ព្រមផ្តិតមេដៃឱ្យ តែសំណូមពរដោះស្រាយឱ្យបានមុនខែចូលឆ្នាំខ្មែរ ព្រោះប្រជាពលរដ្ឋនៅតំបន់នេះ ចូលឆ្នាំរួចចេញពីផ្ទះទៅនៅធ្វើស្រែចំការអស់ហើយ គ្មានមនុស្សនៅផ្ទះទេ ។
.សកម្មភាពដោះស្រាយភាពប៉ះពាល់ដីស្រែរបស់ប្រជាពលរដ្ឋទាំ៤៩គ្រួសារខាងលើទំនប់ខ្សាកនេះ ដំណើរការបានរលួន ដោយប្រជាពលរដ្ឋឯកភាពយល់ព្រមលើកដៃទាំអស់គ្នា ៕ ដោយ ព្រំ សុខា