ពិធីអបអរសាទរទិវាអន្ដរជាតិនារី០៨ មិនាខួបលើកទី១០៦ប្រធានបទ(ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព

0

សៀមរាបៈ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ស្ត្រីបានត្រូវលើកកម្ពស់ និងដើរតួនាទីសំខាន់នាសម័យបច្ចុប្បន្ន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីក​ចម្រើន ដែលមិនអាចខ្វះបាន ដែលចាត់ទុកនារីជាឆ្អឹងខ្នងរបស់សង្គម ក្នុងការលើកម្ពស់សេដ្ឋកិច្ច ការអប់រំនៅក្នុងក្រុមគ្រួសារ ជាពិសេសស្រ្តីក៏អាចធ្វើជាថ្នាក់ដឹកនាំជាន់ខ្ពស់ ស្រ្តីអាចធ្វើជារដ្ឋមន្រ្តី ស្រ្តីអាចធ្វើជាប្រធានក្រុមហ៊ុន និងអ្នកវិនិយោគធំ ជាពិសេសស្រ្តីក៏អាចធ្វើជាកងកម្លាំងប្រដាប់អាវុធ ប្រសាសន៍ត្រូវបានលើកឡើងក្នុងពិធីអបអរសាទរទិវាអន្ដរជាតិនារី០៨មិនាខួបលើកទី១០៦ក្រោមប្រធានបទ(ស្ត្រីដើមី្បសុខសន្តិភាព និង វឌ្ឍនភាព)។

ពិធីនេះអបអរសាទរទិវាអន្ដរជាតិនារី០៨មិនាខួបលើកទី១០៦ ត្រូវបានឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និង អង្គភាពផងដែរ បងប្អូននារីជាភរិយាថ្នាក់ដឹកនាំខេត្ត មន្ទីរ  និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ពាណិជ្ជករ អង្គការដៃគូប្រមាណជាង៤០០នាក់បានចូលរួមផងដែរនៅសៀលថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០១៧ នៅសាលាខេត្តសៀមរាប។

លោកស្រី ឡា អូន  ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានអំពីលទ្ធផល នៃការអនុវត្តការងារយេនឌ័រ ក្នុងរយៈពេលកន្លងមក  លោកជំទាវ យូ សុភា អភិបាលរងនៃ គណៈអភិបាលខេត្ត បានអាននូវព្រះរាជសាររបស់សម្តេច ព្រះមហាក្សត្រីនរោត្តម មុនីនាថ ស៊ីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និង សុភមង្គល ប្រទាន ជូនដល់បងប្អូនជនរួមជាតិ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៦ នៃទិវាអន្តរជាតិនារី​៨មីនា ឆ្នាំ២០១៧  ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលគ្រប់ក្រសួង ស្ថាប័ន កំពុងអនុវត្ត ដើមី្បប្រជាពល រដ្ឋកម្ពុជា សំខាន់ស្ត្រី និង យុវវ័យ ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងការជម្រុញនូវកំណើនសេដ្ឋកិច្ច រក្សានូវ សន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខសង្គម និង លើកកម្ពស់សិទ្ធិសេចក្តីថ្លៃថ្នូរ និងសីលធម៌ផងដែរ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានធ្វើការវាយតម្លៃខ្ពស់ នូវសិទ្ធិ ឋានៈតួនាទី និងជីវភាព រស់នៅរបស់ស្ត្រីកម្ពុជា ក៏ដូចស្ត្រីលើពិភពលោក ដែលបានប្តេជ្ញារួមគ្នា ឆ្ពោះទៅសម្រេចនូវបំណងប្រាថ្នា ព្រមទាំងបង្កើត នូវសមធម៌ប្រសើរ ចំពោះស្ត្រីឲ្យទទួលស្គាល់សមភាពយេនឌ័រ រវាងស្ត្រីនិងបុរស ក្នុងគ្រប់ទិដ្ឋភាពនៃវិស័យ នយោបាយ  សេដ្ឋកិច្ច សង្គមកិច្ច និង សិទ្ធិពេញលេញ ក្នុងតម្លៃជាមនុស្សជាតិ ដើមី្បចូលរួមក្នុងភាពដៃគូ មិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍន៍ប្រទេស ។

ដោយ  ប៊ុន  រដ្ឋា​