មន្ត្រីជំនាញខេត្តកែបអសមត្ថភាពក្នុងការទប់ស្ងាត់បទល្មើស នេសាទខុសច្បាប់

0

កែប៖ ប្រភពមួយបានអត់ដឹងថា ទូកនេសាទ ដែលមកនេសាទ នៅមុខផែកោះទន្សាយ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ មានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីជំនាញ បើពុំមានការបើកភ្លើងខៀវ ពីមន្ត្រីជំនាញនោះទេ ក្រុមអ្នកនេ សាទទាំងនោះ ក៏មិនអាចមកនេសាទនៅមុខផែយកោះទន្សាយបានដែរ ដោយសារនៅតំបន់នោះគឺជាតំបន់ទឹករាក់។
ប្រភពបានបន្តទៀតថា ក្រុមអ្នក នេ សាទទាំងនោះ ជាឆ្នាំងបាននិងជាឆ្នាំងសម្ល របស់មន្ត្រីជំនាញ បើមិនខំរក មានប្រាក់ឯណា ដោះស្រាយថ្លៃជីវភាពគ្រួសារ ព្រោះអីអ្នកនេសាទទាំងនោះ មិនមែនចិញ្ចឹមតែមួយគ្រួសារឯណា គឺគាត់ចិញ្ចឹមច្រើនគ្រួសារ បានជាគាត់ខំប្រឹងរក ទាំងយប់ទាំងថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ គ្រួសារទាំងនោះ។
ប្រភពីអ្នកនេសាទលក្ខណៈគ្រួសារបានឱ្យដឹងថា សព្វថ្ងៃនេះទូកនេសា ទ ប្រើឧបករណ៍ខុសច្បាប់ នៅខេត្តកែប មានជាច្រើនគ្រឿង ដែលកំពុងធ្វើសកម្មភាពជារៀងរាល់យប់ ហើ យមន្ត្រីជំនាញ មិនបង្ក្រាប មិនដឹងមកពីមូលហេតុអ្វី ប្រជានេសាទលក្ខ ណៈគ្រួសារ បានបន្តឲ្យដឹងទៀតថា ពួកគាត់សព្វថ្ងៃនេះ ពិបាកក្នុងការេញទៅនេសាទខ្លាំងណាស់ ដោយ សារទៅនេសាទហើយមិនបានរួចថ្លៃសាំងផង ព្រោះអីពួកគាត់ជាអ្នក នេ សាទ មិនប្រើប្រាស់ឧបករណ៍ខុស ច្បាប់ដូច ពួកអ្នកនេសាទទាំងនោះឡើយ។
អង្គភាពផ្សារព័ត៌មានយើងមិនអាចសុំការបញ្ជាក់ ពីលោកនាយកណ្ឌរដ្ឋបាល ជលផលខេត្តកែប និងលោក ប្រធានមន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទ ខេត្តកែបបានទេអង្គភាពផ្សារព័ត៌មានយើងរង់ចាំការបកស្រាយរាល់ម៉ោង ធ្វើការប្រសិន បើមានប្រតិកម្មអ្វីមួយកើតឡើង៕