VIDEO កម្លាំង២០០នាក់ត្រូវបានពិនិត្យទឹកនោមរកសារធាតុញៀនដើម្បីជាគំរូដល់ប្រជាពលរដ្ឋក្នុងយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល

0

កំពង់ធំៈ បញ្ហាគ្រឿងញៀនគឺជាចំនុចក្តៅ និងត្រូវបានយកចិត្តទុកដាក់ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាឲ្យអង្គភាព ស្ថាប័ន កងកម្លាងប្រដាប់អាវុធ ប្រជាពលរដ្ឋ រួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាប ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេស គឺត្រូវបានចាប់ផ្តើមពីខ្លួនឯងផ្ទាល់តែម្តង ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ និងតាមបណ្តាសហគមនានា ។

ជាក់ស្តែងកងកម្លាំងចំនួន២០០នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិត្តិការសឹករងកំពង់ធំ  ត្រូវបានធ្វើតេស្តទឹកនោម រកសារធាតុញៀន  ដែល​​ជានាយទាហាន នាយទាហានរង ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះខ្លួនឯង ចំពោះឪពុកម្តាយ បងប្អូន និងអង្គភាពពីការមិនពាក់ព័ន្ឋ មិនចង់សាកល្បង មិនចង់ដឹងអំពីគ្រឿងញៀន និងត្រៀមខ្លួនជាយុទ្ធវជនគំរូដើម្បីចូលរួមគោរពនូវគោលនយោបាយប្រយុទ្ឋប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាស៍ថា ដើម្បីចូលរួមក្នុងយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល និងដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កងកម្លាំងនៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  កម្លាំងប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្ត តាមរយះពិនិត្យទឹកនោម ជាក់ស្តែងការធ្វើតេស្តរកសារធាតុញៀននៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ ២០១៧ នេះគឺជាជំហ៊ានទី១ ដែលមាននាយទាហាននាយទាហានរង និងពលទាហានចំនួន 200 នាក់ បានធ្វើតេស្តឈាម តែមិនមានបុគ្គលណាមានសារធាតុញៀននោះទេ ហើយការពិនិត្យនេះ និងបន្តធ្វើជំហានជាបន្តបន្ទាប់ទៀតរហូតដល់គ្រប់យោធិនទាំងអស់ ដោយពិនិត្យចាប់ពី មេបញ្ជាការតំបន់សឹករងកំពង់ធំ រហូតដល់យុទ្ឋជនថ្នាក់ក្រោម ។

ក្នុងនោះឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍យ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះវិន័យនឹងសេចក្តី ថ្លៃថ្នូររបស់អង្គភាព ដោយមិនឲ្យកងកម្លាំងអង្គភាពណា ការិយាល័យណា វរៈសេនាតូចណា និងបុគ្គណា មានការពាក់ព័ន្ឋ នឹងគ្រឿងញៀនជាដាច់ខាត ទាំងការប្រើប្រាស់ ទាំងការចែកចាយ ទាំងការដឹកជញ្ជូន បើរកឃើញបុគ្គលណា មិនគោរពតាម បទបញ្ជាផ្ទៃក្នុង ឬច្បាប់របស់រដ្ឋ បុគ្គលនោះនឹងត្រូវទទួលទោសតាមច្បាប់ ដោយពុំមានការលើកលែងនោះឡើង ។

ដោយ  ប៊ុន រដ្ឋា