VIDEOប្រជុំដាក់ផែនការហ្វឹកហ្វឺន យុទ្ធដំណើរនិងបាញ់ស៊ីបគ្រាប់ពិតក្នុងឆ្នាំ២០១៧របស់តំបន់សឹក

0

កំពង់ធំៈ ដើម្បីឲ្យកងកម្លាំងមានភាពរ៉ឹងប៉ឹង មាំមួន ទាំងសុខភាព វិជ្ជាជីវៈ និងបទពិសោធន៍ ក្នុងយុទ្ធសាស្រ្តការពារជាតិមាតុភូមិ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ចាំបាច់បំផុតត្រូវមានការ ហ្វឹកហ្វឺនហាត់ពត់លុតដំខ្លួន ត្រៀមទទួល នូវបទបញ្ជាពីថ្នាក់លើ ដើម្បីទទួលខុសត្រូវលើសភាពការណ៍នានា ដើម្បីការពារសន្តិសុខជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ដែល​មានការចូលរួមជាមួយនិងមេបញ្ជាការង នាយសេនាធិការ ការិយាយល័យ អង្គភាព ចំណុះឲ្យតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ដើម្បីពិភាគក្សាលើខ្លឹមសារ៣ចំនុច ដែលត្រូវតែអនុវត្ត ទី១ ស្តីពីផែនការត្រៀមសិក្ខាកាម ចូលរួមហ្វឹកហ្វឺន ប្រចាំឆ្នាំ២០១៧ ដែលត្រូវបានធ្វើឡើងនៅ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ទី២ ក្រោយពីហ្វឹកហាត់អស់រយះពេលដែលបានកំណត់ សិក្ខាកាមទាំងអស់ ត្រូវបាន​ចាត់​តាំង​ឲ្យធ្វើយុទ្ធ​ដំណើរ​ទ័ព ដោយចេញពីគោលដៅតំបន់សឹក កាត់វាលលំហរ កាត់ព្រៃ អូស្ទឹង បឹងបួរ ភ្នំ ក្នុងរយះពេលដែលបានកំណត់ ស្របតាម​ភូមិ​សាស្ត្រ​ និង​ចម្ងាយ​ផ្លូវ​សមស្រប​  ដើម្បីឲ្យមានបទពិសោធណ៍ពិតៗ នៃការធ្វើសឹកសង្រ្គាម។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ក្រោយពីទ័ពទាំងអស់ឆ្លងកាត់ការហ្វឹកហ្វឺន រួម នឹងមានការជួសជុលទំនប់បាញ់ស៊ីប ដើម្បីការពារសុវត្តិភាព ចៀសវាងមានឧបទ្វហេតុកើតឡើង ហើយនិងធ្វើសំណើរសុំការអនុញ្ញាត្តិពីថ្នាក់លើដើម្បីបាញ់ស៊ីបគ្រាប់ពិត​ប្រភេទ​អាវុធ​គាំទ្រ​ថ្មើរជើង​  ដែលការរៀបចំបាញ់ស៊ីនេះ ត្រូវបានធ្វើឡើងជារៀង​រាល់ឆ្នាំ។

ដោយ  ប៊ុន  រដ្ឋា