លោក ឌិត ទីណា ការបាក់ច្រាំងទន្លេមិនមែនបណ្តាលមកពីសាឡង់បូមខ្សាច់នោះទេ

0

ខេត្តកណ្តាល. ការបាក់ច្រាំងទន្លេនៅឃុំរកាកោង១នេះ គឺមិនមែនបណ្តាលមកពីសាឡង់បូមខ្សាច់ នោះ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះ

សំណាលជាមួយប្រជាពលរដ្ឋដើម្បីរកវិធីទប់ស្កាត់នៃការបាក់ច្រាំងទន្លេកាលពីព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០១៧ ស្ថិតនៅក្នុងឃុំរកាកោង១ស្រុកមុខកំពូល ខេត្តកណ្តាល។ ដែលមាន ការចូលរួមពីលោក ខឹម ចាន់គីរី អភិបាលរងខេត្ត និងមានមន្ត្រីជំនាញក្រសួងរ៉ែនិងថាមពលរួមនឹងមន្ត្រី ជំនាញ់នៃមន្ទីរជុំវិញការិយាល័យខេត្តកណ្តាល។
នៅក្នុងពិធីនោះលោក ឌិត ទីណា បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋកុំគិតថាការបាក់ច្រាំង ទន្លេនេះ បណ្តាលមកពីសាឡង់បូមខ្សាច់នោះ គឺដោយសារលំហូរទឹកបុកចំតែកន្លែងច្រាំងបាក់ព្រោះ នៅអែបច្រាំងបាក់នេះ គឺបាតច្រាំងទន្លេមានជម្រៅចំណែកឯម្ខាងនៃផ្ទៃទន្លេត្រើយខាងកើតគឺមានស ភាពគោករ៉ាក់ និយាយទៅគឺបាត់ទន្លេមានស្ថានផ្អៀងម្ខាង ទើបទឹកហូរបុកតែ១កន្លែងបែបនេះ។
លោកបានបន្តថា ក្រសួងមុននឹងអនុញ្ញាតិឲ្យក្រុមហ៊ុនបូមខ្សាច់ដាក់ទីតាំងបូមនោះ គឺក្រសួងបានសិ ក្សាផលប៉ះពាល់ច្រាំងទន្លេរួចរាល់អស់ហើយ ដោយពិនិត្យបាតទន្លេនិងជ្រៅទឹកទន្លេ ហើយក្រសួងមិន ឲ្យក្រុមហ៊ុនបូមនៅចំណុចច្រាំងទន្លេបាក់នោះទេ គឺបូមនៅចំណុចគោករ៉ាកដើម្បីបើកផ្លូវទឹកត្រើយខាង កើត កាលណាទឹកហូរត្រង់នោះច្រាំងទន្លេនៅចំណុចបាក់ស្រុតនេះនិងលែងបាក់ស្រុតទៀតហើយ។
ជាមួយគ្នានោះដែរលោកបានបញ្ជាឲ្យម្ចាស់សាឡង់បូមខ្សាច់ត្រូវបូមខ្សាច់ពីត្រើយខាងកើតយកមកបាញ់ដាក់ចំណុចខ្សែទឹកជ្រៅៗមួយចំនួនដើម្បីទប់ស្កាត់ការបាក់ស្រុកនេះ ហើយលោកមានគម្រោងឲ្យ មន្ត្រីច្រកខ្សាច់ដាក់បាវទន្លាក់ចូលចំណុចដែលកំពង់រង់ការបាក់ស្រុតខ្លាំងដើម្បីជួយកាត់បន្ថយការបាក់ស្រុតនេះ ។
ប្រជាពលរដ្ឋចំនួន៥៣គ្រួសារស្ថិតនៅ២ឃុំ គឺឃុំព្រែកដំបង និងឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានថ្លែងអំណរគុណដល់ក្រសួងរ៉ែនិងថាមពលដែលបានយកចិត្តទុកដាក់គិតគូរជួយ ចាត់វិធានការទប់ស្កាត់ការបាក់ស្រុកច្រាំងទន្លេបែបនេះ ព្រោះពួកគាត់មានការព្រួយបារម្ភពីបញ្ហាបាក់ ស្រុតជាយូរមកហើយ ហើយសូមអរគុណដល់ក្រសួងរ៉ែនិងថាមពលរដ្ឋក៏ដូចជាអាជ្ញាធរខេត្ត កណ្តាលបានជួយដោះទុកលំបាកពួកគាត់នោះ៕