សាខាកាំកុងត្រូលបានចុះប្រតិបត្តិការឆែករកឃើញគុយទាវមានសារធាតុបូរ៉ាក់ចំនួន៣០គីឡគ្រាមនិងត្រណាប់ដូង ចំនួន១៣កេះ ព្រមទាំងទំនិញខូចគុណភាពជាច្រើនប្រភេទ នៅក្នុងផ្សារកំពង់ថ្ម

0

ខេត្តកំពង់៖ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបានចុះប្រតិបត្តិការពិនិត្យឆែករកឃើញ គុយទាវមានសារធាតុបូរ៉ាក់ ៣០គីឡូនិង

ត្រណាប់ដូងផលិតនៅប្រទេសវៀតណាមចំនួន១៣កេះ ព្រមទាំងផលិតផលខូចគុណភាពជាច្រើនប្រភេទនៅក្នុងផ្សារកំពង់ថ្ម ឃុំបល្ល័ង្ក ស្រុកបារាយខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមីនា២១០៧នេះ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា!នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនៅក្នុងបរិវេណផ្សាកំពង់ថ្មសមត្ថកិច្ចបានរកឃើញ ផលិតផលខូចគុណភាពដូចជា ចាហ៊ួយត្រណាប់ដូង ម៉ាកថាញ់ប៊ិចចំនួន១៣កេះធំ ផលិតនៅប្រទេសវៀតណាមនិងសិប្បកម្មគុយទាវមានសារធាតុបូរ៉ាក់ចំនួ៣០គីឡូ នៅភូមិត្រស់ ឃុំបល្ល័ង្ក ខាងកើតផ្សារកំពង់ថ្មនិងផលិតផលខូចគុណភាពមួយចំនួន
ដូចជាទឹកក្រូច មីកំប៉ុង ស្ពៃកំប៉ុង ផ្សិតកំប៉ុង ស្គគ្រាប់ និងនំប៉័ង ម៉ាកមីណាម៉ាស។
លោក លៀងសុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំបានបន្តថា!ក្រៅពីសមត្ថកិច្ចបានរកឃើញផលិតផលខូចគុណភាពរួចមកសមត្ថកិច្ចបានធ្វើការអប់រំដល់ក្រុមអាជីវករដែលមិនទាន់យល់ច្បាស់ ឲ្យចេះ ពិនិត្យមើលចំពោះផលិតផលដែលហូយសុពលភាព និងក្លែងក្លាយជាពិសេសលោកក៏បាន ណែនាំដក់អាជីវករនៅក្នុងផ្សារទាំងអស់ ថាបញ្ឈប់ការលក់ទិញនៅផលិតផល ចាហួយត្រណាប់ដួង ដែលនាំមកពីប្រទេសវៀតណាម ព្រោះថាវាមិនមែនជាត្រណាប់ដូងឡើយ វាជាសារធាតុកៅស៊ូទាំងអស់ ធ្វើឲ្យប៉ះបាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មេងៗសិស្សសាលាដែលតែងតែនាំគ្នាទិញចាហួយត្រណាប់ដូងយកទៅហូបរាល់ថ្ងៃ ចំនែកម្ចាស់សិប្បកម្មធ្វើគុយទាវ កម្លាំងជំនាញបានបញ្ជាឲ្យសមត្ថកិច្ចចុះទៅធ្វើការនែនាំអប់រំបញ្ឈប់ការប្រើសារធាតុប៉ូរ៉ាក់ តែបើមិនអនុវត្តន៏តាមការណែនាំទេ សមត្ថកិច្ចនិងចុះមកបិទតែម្តង ជាមួយគ្នានេះមន្ត្រីជំនាញបានចុះបិទផូស្ទ័រដើម្បីឲ្យមហាជនចេះពីរបៀបទុកដាក់ផលិតផល!៕ សុផាត