ខ្យល់កន្ត្រាក់ក្នុងភ្លៀងកក់ខែរដូវប្រាំងលើកទី៣នៅបន្ទាយមានជ័យ:ខូចខាតផ្ទះ១២ខ្នងនៅស្រុកបី

0

បន្ទាយមានជ័យ :ខ្យល់កន្ត្រាក់ក្នុងភ្លៀងកក់ខែរដូវប្រាំងឆ្នាំ២០១៧នេះ ជាលើកទី៣នៅបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី១៦-២០ មីនាឆ្នាំ២០១៧ បង្កខូចខាតផ្ទះ១២ខ្នង

នៅ៣ស្រុកបង្កខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១២ខ្នងនៅស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ និងស្រុកអូរជ្រៅ។
ឯ/ឧឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១៧ខែមីនាឆ្នាំ២០១៧ បានធ្វើតាមការណែនាំនិងនៃអំណោយសង្ក័សីចំនួន៩០សន្លឹករបស់ឯ/ឧឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យទៅចែកជូនប្រជាពលរដ្ឋនៅឃុំសារង្គ ស្រុកស្វាយចេក ដែលមាន៦គ្រួសារ ស្មើ៦ខ្នង រងនូវផលប៉ះពាល់ខូចខាត។
លោកនិយាយបន្តថា:លោកបញ្ជូនកម្លាំងនគរបាលខេត្ត ស្រុកនិងវរសេនាតូចការពារព្រំដែន គោកលេខ៨០៧ ដើម្បីចុះជួយរុះរើនិងធ្វើផ្ទះជូនប្រជាពលរដ្ឋឡើងវិញផងដែរ។់
ដោយឡែកនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ មានផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុងនោះ ក៏ត្រូវបានលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានផ្តល់ជូនឈើនិងស័ង្កសី និងអោយកងកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះជួយសាងសង់ឡើងវិញដែរ។ មន្ត្រូីអាជ្ញាធរឃុំបានជួយជាស័ង្កសីខ្លះដែរ។
ឯ/ឧឧត្តសេនីយ៍ទោអាត់ ខែម បានបញ្ជាក់ប្រាប់ថា៖ទុក្ខលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាទុក្ខលំបាករបស់កងកម្លាំងនគរបាល ព្រោះនគរបាលជាកូន ចៅរបស់ប្រជាពលរដ្ឋ បំរើប្រជាពលរដ្ឋ ទន្ទឹមនឹងការងារស្នូលការពារសន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ ពដេលប្រជាពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ នគរបាលត្រូវចុះជួយប្រជាពលរដ្ឋ។
សូមរំលឹកថាក្នុងរដូវប្រាំងឆ្នាំ២០១៧នេះ នៅខេត្តបន្ទាយមានជ័យមានបាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំភ្លៀងកក់ខែចំនួន៣លើកហើយគឺលើទៅ១ ខូចខាតផ្ទះ ១៧ខ្នងនិងលើកទី២ ខូចខាត ៧ខ្នង។ប៉ុន្តែមិនមានមនុស្សរងគ្រោះទេ៕ដោយ:ឃិន គន្ធា