​វិធី​៥​យ៉ាង​ជួយ​រក្សា ជីវិត​ផ្លូវភេទ​ឲ្យ​បានល្អ ក្រោយពេល​រៀបការ –

0

​មនុស្ស​ភាគច្រើន​គិតថា ជីវិត​ផ្លូវភេទ​របស់​ពួកគេ នឹងត្រូវ​ថមថយ​ទៅ វិញ​ក្រោយពេល​រៀបការ​រួច ដោយសារតែ​មិនអាច មាននូវ​ការរួម​ភេទ​ដ៏​ល្អៗ ម្តងទៀត​បាន ព្រមទាំង​ត្រូវ​រស់នៅ ជាមួយ​តែម​នុស្ស​ស្រី​តែ​ម្នាក់​។ នេះ​មិនមែនជា​ហេតុផល​ឡើយ ហើយ​ការរៀប​ការមិន​មែន មានន័យថា​លែងមាន ការរួម​ភេទ​គួរ​ឲ្យ​ក្តៅ​សាច់ ទៀត​នោះទេ តែ​វា​នឹងធ្វើ​ឲ្យ​អ្នក​ទាំងពីរ រក្សាបាន​នូវ​ការ​ស្រើបស្រាល ខាង​ផ្លូវភេទ បាន​រហូតដល់​ច្រើន ឆ្នាំ​ទៅមុខទៀត​។

នេះ​គឺជា​មធ្យោបាយ​មួយ ចំនួន​សម្រាប់​ជួយ​ដល់ ជីវិត​ផ្លូវភេទ​របស់​គូរ ស្វាមីភរិយា​កាន់តែ ល្អប្រសើរ​ជាង​មុន​។ 1-​ប្រើការ​រួមភេទ ដើម្បី​ទាញ​រករឿង​អតីតកាល វា ប្រាកដ​ជាមាន​ពេលវេលា ជាច្រើន​នៅពេល​គ្រួសារ បងប្អូន មិត្តភក្តិ ទម្លាប់ និង​រឿង​រាវ​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ បាន​ជួបគ្នា និង​រក្សាបាន​នូវ​ទំនាក់ទំនង ដ៏​ល្អ​ជាមួយគ្នា​ហើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹងមាន​ពេលវេលា​មួយទៀត ដែល​អ្នក​ទាំងពីរ​មិន បាន​ស្គាល់គ្នា ហើយ​ហាក់បី​ជា មិនដែល​ទាក់ទង​គ្នា​ដែរ​។ នៅពេល​អ្នក​បាន​ជីក​កកាយ រឿង​អស់​ទាំងនេះ​សម្រាប់ ទំនាក់ទំនង​អ្នក​ទាំង ពីរ ចូរ​មិនត្រូវ​ឲ្យ​ការ​រួមភេទ រំលង​ផុត​នោះឡើយ​។ ចូរ​ប្រើ​ពេលវេលា​ទាំងនេះ ដើម្បី​សប្បាយ​ជាមួយគ្នា​។ ប្រសិនបើ​ចំណង់ អាពាហ៍ពិពាហ៍ អ្នកធ្លាក់​ដុនដាប​ហើយ វា​នឹងធ្វើ​ឲ្យ​អ្វីៗ​កាន់តែ នៅ​ឆ្ងាយ​ពីគ្នា​ថែមទៀត ប្រសិនបើ​អ្នក​ទាំង ពីរ​មិន​ព្រម​ភ្ជាប់ ទំនាក់ទំនង​ផ្លូវភេទ ជាមួយគ្នា​។

ដូច្នេះ​ជំនួស​ឲ្យ​ការបោះបង់ សកម្មភាព​ក្នុង បន្ទប់ដេក​របស់​អ្នក ចូរ​ប្រើ​វិធី​រួមភេទ ដើម្បី​ទាញ​រករឿង អតីតកាល​វិញ​ទៅ​។ 2-​កុំ​មើល​នាង​ក្នុងន័យ​ជា​ប្រពន្ធ មែន​នាង គឺជា​ជីវិត​ស្នេហារ​របស់​អ្នក ជា​ស្ត្រី​ដែល​អ្នកត្រូវការ ចំណាយពេល​មួយជីវិត ដើម្បី​រស់នៅ​ជាមួយគ្នា​ដល់​ចាស់​។ នាង​គឺជា​ម្តាយ​របស់​កូន​អ្នក និង​ជា​ទេព​ធិ​តា​ម្នាក់ សម្រាប់​ដើរតួរ​នាទី​ជា​មេផ្ទះ ក៏ដូចជា​ជួយ​បំពេញ ការងារ​ក្នុង​គ្រួសារ ដ៏​ច្រើន​ឥត​គណនា​ដែរ​។ ដើម្បី​ឲ្យ​ជីវិត​ផ្លូវភេទ កាន់តែ​ប្រសើរ ចូរ​ព្យាយាម​ឈប់​គិត​ចំពោះ​នាង​ថា ជា​ភរិយា​ដ៏​អស្ចារ្យ​ទៀត​អី នៅពេលដែល អ្នក​ទាំងពីរ​ចង់​រួមភេទ ជាមួយគ្នា​ខ្លាំង​។

ចូរ​ស្រមើស្រមៃ​ដល់​រឿង​រាវ ក៏ដូចជា​របៀប​រួមភេទ ទាំងឡាយណា​ដែល ជម្រុញ​ឲ្យ​នាង​ពេញចិត្ត នឹងធ្វើ​ជាមួយ​អ្នក​។ ដូច្នេះ​ចូរ​ប្រើ​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ មាន​ភាព​ទាក់ទាញ​ដល់ គ្នា​ទៅវិញទៅមក និង​បំភ្លេច​ឲ្យ​អស់ពី​ភាពជា​ប្តី និង​ប្រពន្ធ​។ 3-​នៅក្នុង​បន្ទប់​តែ​ពីរ​នាក់ ការដែល​មានជីវិត ផ្លូវភេទ​ដ៏​ល្អប្រសើរ​ជាមួយ ប្រពន្ធ​ទាមទារ​ឲ្យ អ្នក​ទាំងពីរ​បោះជំហាន មួយៗ​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​អ្នក និង​ផ្តោត​សំខាន លើ​គ្នា​ទៅវិញទៅមក​។ ប្រសិនបើ​អ្នក​ក្លាយជា ឪពុកម្តាយ​គេ​ហើយ អ្នក​គួរតែមាន​គម្លាត មួយ​សម្រាប់តែ​មនុស្ស ធម្មតា​មាន​សកម្មភាព​បាន​ហើយ ដូច្នេះ​ចូរ​បង្កើត​បន្ទប់ដេក មួយ​ដាច់ដោយឡែក​ពី​ក្មេងៗ ឬ​កូន​របស់​អ្នក​ទៅ​។

ជាតិ​ជា​ក្មេង​តែងតែ រត់​លេង​ពេញ​ផ្ទះ ប៉ុន្តែ​ប្រសិនបើ​ពួកគេ ដឹងថា​បន្ទប់​ប៉ា និង​ម៉ាក ជា​កន្លែង​ហាម មិន​ឲ្យ​ចូលរ​ញេ​រ​ញៃ នោះ​អ្នក​នឹងមាន​ពេលវេលា ដល់​ខ្លួនឯង​ច្រើន​ចំពោះ ការងារ​លើ​គ្រែ​វិញ ក៏​នឹង​ក្លាយទៅជា ឋានសួគ៌​មួយទៀត​ដែរ សម្រាប់​អ្នក​ទាំងពីរ​។ 4-​កុំ​ស្លៀក​ឈុត​ដេក ប្រសិនបើ​អ្នក​មិនអាច​បង្កើត ភាព​ទាកទាញ​ដល់​ខ្លួនឯង ចំពោះ​ប្រពន្ធ​អ្នក​ទេ នោះ​នាង​នឹង​អាច​បាត់បង់ ចំណង់​ក្នុង​ការបង្កើត​ភាព ស្និទ្ធស្នាល​ជាមួយ​អ្នក ទៀតហើយ ដូច្នេះ​ចូរ​ក្សា​នូវ​ជីវិត​សិច ដ៏​ក្តៅ​សាច់​មួយ​តាមរយៈ រូបរាង​ខាងក្រៅ របស់​អ្នក​។

នេះ​មានន័យថា មិនចាំបាច់​ស្លៀក​ឈុត ដេក​ពេលយប់​ឡើយ​។ អ្នក​អាច​ដេក​សំងំ​ក្នុង​ភួយ ដើម្បី​ឲ្យ​នាង​គិត​អំពី រូបរាង​ដ៏​សិច​ស៊ី របស់​អ្នក ឬ​ពុំ​ចាំបាច់​ស្លៀក​អ្វី ទាំងអស់​ក៏បាន ហើយ​អ្វីដែល​ចៀសវាង គឺ​មិនត្រូវ​ចូលដល់​បន្ទប់ដេក ទាំង​ខ្លួន​រុំ​ចាប់ពី ក្បាល​ដល់​ចុងជើង​ឡើយ​។ សង្ឃឹមថា​ការធ្វើ​បែបនេះ នឹង​ជួយ​ជម្រុះ​ដល់ ការស្រមើស្រមៃ​របស់​នា​ង កាន់តែខ្លាំង​។

5-​រឿង​ដែល​ល្អ​បំផុត​អំពី ការ​រួមភេទ​ក្នុង ជីវិត​អាពាហ៍ពិពាហ៍ ជាមួយគ្នា​រួច អត្ថប្រយោជន៍​ដ៏​សំខាន់បំផុត នៃ​ការ​រួមភេទ​ក្នុង ទំនាក់ទំនង​មួយ​ដ៏ យូរអង្វែង​គឺថា អ្នក​គួរតែ​អាច​ជឿទុកចិត្ត​ដៃគូ និង​មិនចាំបាច់​ខ្លាច​នូវ ការចែករំលែក​ភាព​សុខ​ស្រួល នៃ​ការ​រួមភេទ​ជាមួយ នាង​ឡើយ​។ ចូរ​និយាយ​បើកចំហរ ពី​ភាព​អស្ចារ្យ​របស់​អ្នក និង​បង្កើត​បរិយាកាស ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី រួមភេទ​ជាមួយ​ស្ត្រី​ម្នាក់ ដែល​អ្នក​ចង់​រស់នៅ ជាមួយគ្នា​ដល់​ចាស់ ស្លាប់​រៀងៗ​ខ្លួន​៕ sex-b-g