ភេ​សេ​ជ្ជៈ ៤​ប្រភេទ ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​

0

​ដើម្បី​ជួយ​ដល់​បុរស​ស្ត្រី ដែល​ចង់បាន ចំណង់​ផ្លូវភេទ ដែល​ពោរពេញ​ដោយ សេចក្តីសុខ​នោះ អត្ថបទ​មួយ​នេះ ប្រហែលជា អាចជួយ​បាន​។ ខាងក្រោម​នេះ គឺជា​ភេសជ្ជ​៤​ប្រភេទ ដែល​អាចជួយ​លោកអ្នក ឲ្យ​មាន​តម្រេក​ផ្លូវភេទ​។ ១-​ទឹកក្រូច​ពោធិ៍សាត់ ៖ ក្រូចពោធិ៍សាត់​ត្រូវបាន ចាត់ទុកជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ ដែល​វា​មានគុណ​ប្រយោជន៍ ដល់​ការ​លើ​កម្ពស់ ចំណង់​ផ្លូវភេទ​បាន​។

២. ទឹក​ប៉ោម​៖ ទឹក​ប៉ោម​ក្រៅពី គុណ​សម្បត្ដិ ប្រឆាំងនឹង​ភាព​ចាស់ ទប់ស្កាត់​ជំងឺមហារីក និង​លើកកម្ពស់​ប្រព័ន្ធ ការពារ​រាងកាយ លើសពីនេះ​វា ក៏មាន​ប្រសិទ្ធភាព លើកកម្ពស់ តម្រេក​ផ្លូវភេទ ផងដែរ​។ ៣. សូកូឡា​ក្ដៅៗ​៖ ការសិក្សា​ស្រាវជ្រាវ​មួយ ដក​ស្រុង​ចេញពី ទស្សនាវដ្ដី​ឱសថ ផ្លូវភេទ​បានឱ្យដឹងថា ស្ដ្រី​ដែល​ទទួលទាន ស្ករ​សូកូឡា​រាល់ថ្ងៃ កើនឡើង តម្រេក​ផ្លូវភេទ ខ្ពស់ជាង​ស្ដ្រី ល​មិន​ទទួលទាន ស្ករ​សូកូឡា​សោះ​។

៤. តែ​យិន​ស៊ិន​៖ គុណ​សម្បត្ដិ​ធម្មជាតិ នៅក្នុង​ឱសថ​រុក្ខជាតិ​យិន​ស៊ិន​នេះ ធ្វើឱ្យ​វា​ក្លាយជា​ឱសថ បង្កើន​តម្រេក​ផ្លូវភេទ ដ៏​ប្រសើរ​។ ថ្មីៗ​នេះ​ក្រុម​អ្នក សិក្សា ស្រាវជ្រាវ នៅឯ​សាកលវិទ្យាល័យ Hawaii បាន​រកឃើញថា ស្ដ្រី​ទទួលទាន​ឱសថ យិន​ស៊ិន​បង្គ្រប់​បន្ថែម នឹង​កើន​តម្រេក ផ្លូវភេទ ក្នុង​រយៈពេល ១​ខែ​។ ស្រដៀង​គ្នា​នេះ ការសិក្សា​ស្រាវ របស់​កូរ៉េខាងត្បូង​មួយ បាន​រកឃើញថា រុក្ខ​ឱសថ​នេះ​អាចជួយ កម្ចាត់​ដំណើរ​ច្របូកច្របល់ នៃ​ការឡើង​រឹង របស់​លិង្គ​៕v_0671