​រួមរ័ក​ពេល​ព្រលឹម ផ្តល់​ប្រយោជន៍​យ៉ាងច្រើន ដែល​អ្នក​អាច​នឹងមិន​ធ្លាប់​ដឹង –

0

​តើ​ល​លោកអ្នក ធ្លាប់​ឮ​ពាក្យ ដែល​គេ​តែងតែ​និយាយថា បើ​ចង់​ចាប់ផ្ដើម​ថ្ងៃ​ថ្មី ដោយ​រីករាយ និង​ដើម្បី​សុខភាព​ល្អ​នោះ មិនបាច់​ស្វែងរក​វិធី នៅឯណា​ឆ្ងាយ​ទេ គឺ​ត្រូវ​ចាប់​ដើម្បី នៅក្នុង​បន្ទប់​គេង និយាយ​រួម «​រួមរ័ក​នៅពេល​ព្រលឹម​»​។ ការស្រាវជ្រាវ​ក៏បាន​ណែនាំ​ថា មនុស្សពេញវ័យ ដែល​ចាប់ផ្ដើម​ថ្ងៃ​ថ្មី ដោយ​រួម​សិច​នៅពេល​ព្រលឹម នឹងមាន​អារម្មណ៍​ស្រស់ស្រាយ និង​សុខ​ភាពល្អ ជាង​អ្នក​ដែល ជ្រើស​យក ការ​ញ៉ាំ​តែ​ឬ​កាហ្វេ​មួយ​ពែង និង​នំប្រៃ​មុនពេល ចេញពីផ្ទះ​។

បើតាម​ការស្រាវជ្រាវ មួយ​បង្ហាញថា មនុស្ស​ដែល​បានរួម​ភេទ នៅពេល​ព្រឹក នឹង​ទទួលបាន អារម្មណ៍​ស្រស់ស្រាយ ពេញ​មួយថ្ងៃ ហើយ​គុណប្រយោជន៍ មួយទៀត គឺ​ជួយ​ពង្រឹង​ប្រព័ន្ធ ភាពស៊ាំ​ឱ្យ​កាន់តែខ្លាំង​ផងដែរ​។ ការស្រាវជ្រាវ​ឲ្យ​ដឹង​ទៀតថា សារធាតុ​គីមី​ដែល បញ្ចេញ​អំឡុងពេល រួមរ័ក​នាពេល​ព្រឹក​នោះ អាចជួយ​ស្ទួយ​សុខភាព និង​ធ្វើឱ្យ​អារម្មណ៍ អ្នក​ស្រស់ស្រាយ ពេញ​មួយថ្ងៃ​។

សិច​ពេល​ព្រលឹម ជួយ​អ្នក​មិនឱ្យ​រង​អាកា​រៈ ផ្ដាសាយ​ដោយ​ងាយ ថែមទាំង​ជួយ​ដល់ សុខភាព​សក់ ស្បែក និង​ក្រចក​ទៀតផង​។ វេជ្ជបណ្ឌិត Debby Herbenick អ្នកវិទ្យាសាស្ត្រ សញ្ជាតិ​អាមេរិក បាន​មានប្រសាសន៍ថា ការរួម​សិច​នៅពេល​ព្រឹក អាចជួយ​បញ្ចេញ សារធាតុ​អុក​ស៊ី​តូ​ស៊ីន ដែល​ធ្វើឱ្យ​មនុស្ស មាន​អារម្មណ៍ល្អ​។ លោក​បន្ថែមថា «​វា​ក៏​ជួយ​ធ្វើឱ្យ​នាក់​មាន​កម្លាំង​រឹងមាំ និង​កាន់តែ​ស្រស់ស្អាត​។

សិច​ពេល​ព្រលឹម អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ របស់​អ្នកការពារ ការឆ្លង​រោគ​ផ្សេងៗ ហើយ​វា​បញ្ចេញ​នូវ​សារ​ធាតុគីមី ដែល​ជួយ​ធ្វើឱ្យ​ស្បែក​រលោង និង​មាន​សំណើម ថែមទាំង​ពង្រឹង​សុខភាព សក់​ផងដែរ​»​។ លើសពីនេះទៅទៀត​នោះ ការសិក្សា​មួយ​ផ្សេងទៀត បាន​រកឃើញថា ការរួម​សិច​៣​ដង​ក្នុង​មួយ​សប្ដាហ៍ អាចជួយ​កាន់​បន្ថយ​អត្រា គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម ចំណែកឯ បុរស​ដែល​រួមភេទ​ជាប្រចាំ នៅ​វ័យ​៥០​ឆ្នាំ អាចជួយ​កាត់បន្ថយ អត្រា​គ្រោះថ្នាក់​នៃ ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕v_0082