ក្មេងប្រុស២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធម្មស្រុកបារាយណ៍

0

កំពង់ធំ= កាលពីម៉ោង ១៧ និង០០នាទី ថ្ងៃទី ០១ មេសា ឆ្នាំ ២០១៧ មានករណីលង់ទឹកស្លាប់មួយកើតឡើងត្រង់ចំណុចត្រពាំងហនុមាណ ខាងលិចភូមិតាមុី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ក្មេងរងគ្រោះមានគ្នាពីរនាក់៖ ទី១ ឈ្មោះ ខេង សុខខួច ភេទប្រុស អាយុ០៣ឆ្នាំ ទី២ ឈ្មោះ ឃុន ជ្រួក ភេទប្រុសអាយុ ០៣ឆ្នាំ ក្មេងទាំងពីនាក់រស់នៅភូមិតាមុី ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មូលហេតុៈ ក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកបណ្ដាលមកពី ក្មេងទាំង២ ដើរលេងបាត់ពីផ្ទះ ឪពុកម្ដាយមិនបានចាប់អារម្មណ៍ដោយស្មានតែលេងក្បែរផ្ទះលុះ ពេលល្ងាចបាត់កូនមិនឃើញមកផ្ទះវិញ ទើបដើររកក៍ប្រទះ ឃើញលង់ទឹកត្រពាំងស្លាប់ឡើងអណ្ដែតតែម្ដង។
ក្រោយមកសមត្ថកិច្ចបានធ្វើកុសលវិច្ច័យ លើកសាកសព ដើម្នីរកស្លាកស្មាម តែពុំមានទើបសន្និដ្ឋានថាពិតជាលង់ទឹកមែន ក្រោយមកបានប្រគល សាកសពត្រូវបានឪពុកម្ដាយរៀងៗខ្លួនយកទៅធ្វើបុណ្យតាមប្រពៃណី ៕