ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ក្នុង​គំនរ​ផេះ​ផង់​ ខណៈ​ដែល​សមត្ថកិច្ច​បាន​ពន្លត់​ភ្លើង​ឆាប​ឆេះ​ផ្ទះ​១ខ្នង​ នៅ​ស្រុក​កោះសូទិន​

0

កំពង់ចាម​:​ ​បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័មនៅ​ក្នុង​ភ្នក់ភ្លើង​ ដែល​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​​ប្រទះឃើញ​ក្នុង​គំនរ​ផេះ​ផង់​ គ្រា​ដែល​សមត្ថកិច្ចបាន​

អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​១ខ្នង​។
ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​១និង​៣០នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​ក្នុង​ភូមិ​មហា​សៀក​លើ​ ឃុំ​មហា​ខ្ញូង​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។
សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​មាន​ឈ្មោះផាន់ អាន​ ភេទប្រុស​ អាយុ៥៤ឆ្នាំ ប្រពន្ធឈ្មោះបេន ហ៊ុចអាយុ៥២ឆ្នាំ មាន​ទី​លំនៅ​ស្ថិតក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ​។
ករណី​នេះ​បណ្ដាល​ឲ្យ​ផ្ទះ​១ខ្នង​ដែល​មាន​ទំហំ​៦x៨ម៉ែត្រ​ សាងសង់​អំពី​ឈើ​ ប្រក់​ស័ង្កសី​ ត្រូវ​រងការ​ខូចខាត​ទាំង​ស្រុង​។
សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ មូលហេតុគឺឈ្មោះផាន់ អាន និងប្រពន្ធបានឈ្លោះប្រកែកគ្នា ម្យ៉ាងទៀតប្តីមានជំងឹសសៃប្រាសាទ​ ហើយបានដុតផ្ទះដោយខ្លួនឯង។
ក្រោយពីពន្លត់ភ្លេីងឆេះរួចសមត្ថកិច្ចបានឃេីញសាកសព​ជនរងគ្រោះ​ឆេះ​ឡើងរួញ​ក្រញ៉ង់​នៅក្នុង​គំនរ​ផេះ​ ហើយ​ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើរបុណ្បតាមប្រពៃណី​ផង​ដែរ​ ៕